រដ្ឋាភិបាលមីយ៉ានម៉ា និង រុស្ស៊ី ចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ថាម ពល នុយក្លេអ៊ែរ
ណៃពិដោ៖រដ្ឋាភិបាលដឹកនាំដោយក្រុមយោធារបស់មីយ៉ាន់ម៉ា ដែល សហការ ជាមួយក្រុមហ៊ុនថាមពលបរមាណូរដ្ឋរុស្ស៊ី បានសម្ពោធបើក ដំណើរការមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅក្រុងយ៉ាងហ្គូន និងបានចុះកិច្ចព្រមព្រៀងថ្មីមួយលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ដើម្បីបំពេញការតម្រូវការថាមពលក្នុងប្រទេសរបស់ខ្លួន។
កាសែតរដ្ឋ New Light of Myanmar បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រមុខរដ្ឋាភិបាលយោធាលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានជួបជាមួយ អគ្គនាយកក្រុមហ៊ុនថាមពលបរមាណូរដ្ឋរុស្ស៊ី Rosatom លោក Alexey Evgenievich Likhachev កាលពីថ្ងៃចន្ទក្នុងពិធីសម្ពោធ។
លោក មីន អ៊ុងឡាំង បានថ្លែងនាពេលនោះថា៖ «ដោយសារចំពោះ កិច្ច សហប្រតិបត្តិការរបស់ក្រុមហ៊ុន Rosatom មីយ៉ាន់ម៉ានឹងពង្រឹងធន ធាន មនុស្សទាក់ទងនឹងការសាងសង់ និងដំណើរការម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុល ខ្នាតតូចនៅក្នុងប្រទេស ហើយបណ្ដុះអ្នកជំនាញដែលមានសមត្ថភាព សម្រាប់វិស័យផ្សេងៗ ដែលនឹងលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច របស់ប្រទេស»។
New Light of Myanmar បានផ្សាយថា មីយ៉ាន់ម៉ាសង្ឃឹមថានឹង សាងសង់ និងដាក់ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រក្រោមកិច្ចព្រមព្រៀង បឋមរវាងមីយ៉ាន់ម៉ា និងក្រុមហ៊ុន Rosatom ដែលបានចុះហត្ថលេខា ដំបូងនៅឆ្នាំ ២០១៥។
ភាគីទាំងពីរធ្លាប់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅទីក្រុងមូស្គូកាលពីឆ្នាំមុន ស្តីពីថាមពលនុយក្លេអ៊ែរ ការបណ្តុះបណ្តាល និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីថាមពលនុយក្លេអ៊ែរ។
ក្នុងការចុះកិច្ចព្រមព្រៀងថ្មី កាសែតរដ្ឋដដែលផ្សាយថា៖ «ភាគីទាំងពីរបាន ផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់អំពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសុខាភិបាល និងកសិកម្ម រួមទាំងការផលិត អគ្គិសនី និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការប្រើប្រាស់ថាម ពល នុយក្លេអ៊ែរដោយសន្តិវិធី»។
ការវិវត្តចុងក្រោយនេះត្រូវបានគេមើលឃើញថា ទំនងបង្កើតក្តីបារម្ភដែល ថាយោធាមីយ៉ាន់ម៉ាចង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ខណៈមានការសង្ស័យ កាលពីទសវត្សរ៍មុនថា កូរ៉េខាងជើងបានផ្គត់ផ្គង់បច្ចេកវិទ្យាអាវុធនុយ ក្លេអ៊ែរ ដល់មីយ៉ាន់ម៉ា ប៉ុន្តែមិនមានភស្តុតាងច្បាស់លាស់នោះ ទេ ជុំវិញ មន្ទិល នេះ។ វាក៏បង្ហាញផងដែរពីការពង្រឹង និងការរក្សាទំនាក់ទំនង ជាមួយមីយ៉ាន់ម៉ា របស់រុស្ស៊ី បន្ទាប់ពីក្រុមយោធាធ្វើរដ្ឋប្រហារដណ្ដើម អំណាច ពីរដ្ឋាភិបាល ជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី នៅដើមខែកុម្ភៈឆ្នាំ ២០២១។
ទោះបីបែបនេះក្ដី ក៏គួរបញ្ជាក់ដែរថា រុស្ស៊ីបាននិងកំពុងជំរុញកិច្ចសហប្រតិ បត្តិ ការលើថាមពលនុយក្លេអ៊ែរជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន រួមមាន វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន៕
ដោយ៖ហួន ឌីណា