កូរ៉េខាងត្បូងបញ្ជូនទាំងជំនួយនិងមនុស្ស ទៅជួយដល់តួកគី រងគ្រោះរញ្ជួយដី

កូរ៉េខាងត្បូងបានបញ្ជូនជំនួយ និងកងកម្លាំងប្រតិបត្តិការជួយសង្គ្រោះ ទៅកាន់ប្រទេសតួកគី ដែលរងគ្រោះដោយរញ្ជួយដី។

ក្រុមបុគ្គលិកជួយសង្គ្រោះកូរ៉េខាងត្បូងបានចេញដំណើរទៅកាន់ប្រទេសទួកគី ពាក់កណ្តាលអធ្រាត្រ ថ្ងៃអង្គារ៍សប្តាហ៍នេះ បន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារនៅភាគខាងត្បូងប្រទេសតួកគី និងស៊ីរី។

បុគ្គលិកសង្គ្រោះ បុគ្គលិកពេទ្យ និងទាហានជាង ១១០នាក់ ត្រូវបញ្ជូនទៅកាន់តំបន់រងគ្រោះដោយរញ្ជួយដី ដើម្បីគាំទ្រការងាររុករក និងជួយសង្គ្រោះ។

កូរ៉េខាងត្បូងក៏បានផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ៥លានដុល្លារ ដល់តួកគីផងដែរ នេះបើយោងតាមក្រសួងការបរទេស។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាត្បូង លោក Yoon Suk-yeol បានចេញបញ្ជាឱ្យបញ្ជូនបុគ្គលិកសង្គ្រោះ និងសម្ភារៈពេទ្យសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសទួកគី៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner