ថៃសន្យាផ្តល់ជំនួយមនុស្សធម៌ ៥លានបាត ដល់តួកគី រងគ្រោះរញ្ជួយដី

ប្រទេសថៃបានសន្យាផ្តល់ជំនួយមនុស្សធម៌ ចំនួន៥លានបាត ដល់ប្រទេសតួកគី ដែលរងគ្រោះដោយរញ្ជួយដីដ៏ខ្លាំងក្លា។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថ្មីៗនេះថា ប្រទេសថៃបានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ៥ លានបាត (១៤៩,០០០ ដុល្លារ) ដល់រដ្ឋាភិបាលទួកគី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះជនរងគ្រោះ ពីគ្រោះរញ្ជួយដី។

លោក ប្រាយុទ្ធ បានប្រកាសពីការសន្យាបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ នៅពេលជួបជាមួយឯកអគ្គរដ្ឋទូតទួកគីប្រចាំប្រទេសថៃ លោកស្រី សឺរ៉ាប់ អឺសយ (Serap Ersoy ) ខណៈដែល លោកនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតបានសម្តែងការរំលែកទុក្ខទៀតផង ក្នុងជំនួបនោះ។

រាជរដ្ឋាភិបាលថៃក៏គ្រោងនឹងបញ្ជូនក្រុមអ្នកជួយសង្គ្រោះ និងសម្ភារៈផ្គត់ផ្គង់ចំនួន ៤២នាក់ ទៅកាន់ប្រទេសតួកគី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រផងដែរ។

មន្ត្រីថៃបានបញ្ជាក់ កាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈថា ស្ត្រីជនជាតិថៃម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្រោមគំនរបាក់បែកនៃអគារបាក់រលំក្នុងទីក្រុង អ៊ីស្កេនដឺរុន (Iskenderun) នៃប្រទេសតួកគី៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner