សម្ដេចតេជោ ហ៊ុន សែន មិនអាចទទួលយកបានឡើយ ចំពោះ ការ ប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យ ជំនួសឲ្យពាក្យសុំ ទោស របស់វិទ្យុ VOD

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនអាច ទទួលយកបានឡើយ ចំពោះការប្រើពាក្យសោកស្តាយ និងសូមអធ្យា ស្រ័យ ជំនួសឲ្យពាក្យសុំទោស របស់វិទ្យុ VOD ។

សម្ដេចតេជោ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុកនៅ យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដូច្នេះថា តើការប្រើពាក្យ សោកស្តាយ និងសូម អធ្យាស្រ័យ វាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ?សម្រាប់ ខ្ញុំ មិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មាន ចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ សុីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ។

សម្ដេចបន្តថា ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ឆ្នាំ ហើយ ក្នុង នោះ តំណែងនាយករដ្ឋមន្ត្រី រយៈពេលជាង៣៨ឆ្នាំ ខ្ញុំពិតជាយល់ ដឹង ល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើ រាប់ទាំងពាក្យសំដី វាគ្មិនមួយចំនួន ដែលចូលមកសម្ភាសន៍ក្នុងរឿងផ្លូវច្បាប់ ទាក់ទងដល់ ការផ្តល់ជំនួយដល់ប្រទេសតួកគី ដែលវាគ្មិនខ្លះ ព្យាយាមវាយទាំងឪ វាយទាំងកូន ដែលកូននោះ គឺ ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹង រឿង អ្វីសោះ។

សម្ដេចចោទសួរថា តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយ ដោយ អចេតនានោះ?។

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ដើម្បីកុំឲ្យវែងឆ្ងាយ ខ្ញុំ សម្រេចមិនទទួលយកការសម្ដែងការសោកស្តាយ និងសូមការ អធ្យាស្រ័យ ជំនួសឲ្យការសុំទោសរបស់អស់លោក ដែលជាសេចក្តី ថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។

ក្នុងនាមរាជរដ្ឋាភិបាល ដែលត្រូវការពារកិត្តិយសរបស់ខ្លួន សម្ដេច តេជោ សម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មាន លុបចោល អាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ ការផ្សាយនៅត្រឹមម៉ោង១០:០០ នាទីថ្ងៃ១៣ កុម្ភៈ ២០២៣ ជាកំហិត។

សម្ដេចបានប្រាប់ទៅសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ ជួយ ការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះ ឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិន ប៉ះពាល់ ទ្រព្យសម្បត្តិរបស់គេទេ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រាប់មិត្តភក្តិបរទេស ដែលផ្តល់ លុយឱ្យវិទ្យុនេះ បង្វិលលុយទៅប្រទេសវិញ ឬជួយទៅប្រទេស ផ្សេង។ សូមបុគ្គលិក ដែលធ្វើការនៅវិទ្យុនេះ ស្វែងរកការងារធ្វើនៅ កន្លែង ផ្សេងទៀត ៕ ដោយៈ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner