ជំនួយការផ្ទាល់សម្តេចតេជោ៖ ភាពសប្បាយរីករាយ និងឱកាសធ្វើបុណ្យកសាងសមិទ្ធផលរួមគ្នា កើតឡើងក្រោមដំបូលនៃសុខសន្តិភាព ដែលជាសមិទ្ធផលដ៏សំខាន់ដំបូងគេ

ស្វាយរៀង៖ ថ្លែងក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ និងបុណ្យផ្កាសាមគ្គីវត្តទួលសីមា ស្ថិតនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក យិន ចន្ទ័ធួន ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសម្តែងក្តីរីករាយ ដោយមានឱកាសបានជួបជុំអ្នកស្រុកកំណើត ដើម្បីធ្វើបុណ្យកសាងសមិទ្ធផលរួមគ្នា ក្រោមដំបូលសុខសន្តិភាព ដែលជាសមិទ្ធផលដ៏សំខាន់ដំបូងគេសម្រាប់យើងទាំងអស់គ្នា ។ ឯកឧត្តម បន្តថា បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ, បើគ្មានសន្តិភាព ក៏គ្មានសិទ្ធិសេរីភាពដែរ។

សូមជម្រាបថា ឧត្តមសេនីយ៍ឯក យិន ចន្ទ័ធួន និងលោកជំទាវ ក៏បាននាំយកថវិកា និងសម្ភារៈមួយចំនួន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីប្រគេនដល់ព្រះសង្ឃក្នុងវត្តទួលសីមា រួមមាន៖ ថវិកា ១០លានរៀល, ទឹកសុទ្ធ,ទឹកផ្លែឈើ,ទឹកក្រូច និងចែកជូនដល់ប្រជាពលរដ្ឋចំនួន១៦០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន៖ ថវិកា, អង្ករ និងសារ៉ុង ០១។ សិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ៗទទួលបាន៖ សៀវភៅ ប៉ិច ខ្មៅដៃ និងថវិកា រួមទាំងជួយកសាងអាគារមហាកុដិចំណែយថវិកាជាង ៦៧លានរៀល ផងដែរ ។

លោកអភិបាលក្រុងបាវិត មន្រ្តីរាជការ ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណ ដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី ព្រមទាំងក្រុមគ្រួសារ ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់មូលដ្ឋានក្រុងបាវិត ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner