ឆក់ខ្សែក ពីនារីរងគ្រោះបានសម្រេច មកឆក់លើកទី២ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ
ភ្នំពេញ ៖ ក្រោយមានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌប្ញស្សីកែវ បានបើកការស្រាវជ្រាវ និងដោយបានប្រទះឃើញភិនភាគ ដូចរូបតាមរយៈកាមេរ៉ាសុវត្ថិភាព កម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦ ត្រង់ចំណុចផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត៦ ខណ្ឌឬស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានឱ្យដឹងថា ក្រុមជនសង្ស័យនេះ បានធ្វើសកម្មភាពឆក់ខ្សែ ក ពីជនរងគ្រោះ កាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ ២០២៣ ម៉ោង ១៥”០០នាទី នៅចំណុចផ្លូវបេតុង ក្រុមទី០៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
លោកអធិការបន្តថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងឃាត់ខ្លួននេះ មាន ៖ ១-ជនសង្ស័យឈ្មោះ សុ វិរៈ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-ជនសង្ស័យឈ្មោះ ប៉ន បញ្ញាស្រក្ក័ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងនោះសមត្ថកិច្ច បានដកហូតសម្ភារៈដកហូត ៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៍ខ្មៅសារី២០២០ ពាក់ស្លាកលេខភ្នំពេញ 1HC-6823 ។ ហើយសម្ភារ បាត់បង់រួមមាន ៖ បន្តោងខ្សែរកដាំត្បូង ពណ៌ក្រហម ។ ចំណែកជនរងគ្រោះឈ្មោះ សែត សូយីណា ភេទស្រី អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ផ្ទះលេខ៦៨៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ដំណើររឿង ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង មានគ្នា៣នាក់មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ័ខ្មៅមកអែបជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះបានសំរេច រួចគេចខ្លួនបាត់។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦:០០នាទី កំលាំងផ្នែកព្រហ្មទណ្ឌខណ្ឌ បានធ្វើការស្រាវជ្រាវ និងកម្លាំងល្បាត ដឹកនាំដោយលោកវរៈសេនីយ៍ទោ ផល មេសា អធិការរងខណ្ឌ ក៏ប្រទះឃើញម៉ូតូ ព្រមទាំងភិនភាគជនសង្ស័យ ចំនួន០២នាក់ ក៏ប្រកាសដេញបង្ក្រាបរួមទាំងមធ្យោបាយម៉ូតូជិះធ្វើសកម្មភាព នៅចំណុចផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត៦ ខណ្ឌឬស្សីកែវ ក៏បាននាំជនសង្ស័យ និងវត្ថុតាង យកមកអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើការសួរនាំនិងចាត់ការតាមនិតិវិធី ៕ ដោយ ស៊ូ ប៊ុនធី