មតិរបស់ពលរដ្ឋតាមហ្វេសប៊ុកតាមរយៈការបង្ហាញពីការមិនផ្លាស់ប្តូរការសម្រេចចិត្ត បិទចោលវិទ្យុវីអូឌី របស់សម្ដេច
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ ធ្វើការគឺបែបនេះហើយ ដើម្បីជៀសវាងក្រុមអាក្រក់ឆ្លៀតឃោសនាថា យើងកែប្រែការសម្រេចចិត្ត ដែលនេះ ជាការឆ្លើយតបនឹងមតិរបស់ពលរដ្ឋតាមហ្វេសប៊ុកថា អត់សម្រាកផង សម្តេចឆ្លើយតបទាំងកណ្តាលអធ្រាត្រតែម្តងមិនទុកយូរឡើយ ។ មតិរបស់ពលរដ្ឋនេះ ធ្វើឡើងតាមរយៈការបង្ហោះហ្វេសប៊ុកពីការមិនផ្លាស់ប្តូរការសម្រេចចិត្ត បិទចោលវិទ្យុវីអូឌី របស់សម្ដេចតេជោ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ កុម្ភៈ បានសរសេរថា «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វី មិនសូមទោសពីល្ងាច និងមកសូមទោសពេលយប់ជ្រៅ ក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬ ក្រោយត្រូវមួយកំផ្លៀង?»។
សំណេរសម្ដេចបានបន្តថា «មុនត្រូវមួយកំផ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំផ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ» ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ដោយគ្មានការកែប្រែ។សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឱ្យបងប្អូនបាត់បង់ការងារធ្វើ។
ក្រោយពីសម្ដេចតេជោ បានបង្ហោះសារដូច្នេះ មានការចូលរួមបញ្ចេញមតិពីពលរដ្ឋជាច្រើន រួមមានទាំងការប្រកាសគាំទ្រការសម្រេចចិត្តរបស់សម្ដេច ការបញ្ចេញមតិផ្សេងៗទៀតផងដែរ។
Vutha Lay :សម្ដេចតេជោទន់ភ្លន់ណាស់តែម៉ឹងម៉ាត់បំផុត សឹងគ្រប់ករណីនៃដំណោះស្រាយ។
Chamrong Sok :សូមគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការបិទវិទ្យុ VOD មាត សុខស៊ីណាត ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការ របស់រាជរដ្ឋាភិបាលក្នុងការបិទវិទ្យុ VOD
Eng SomNang :ខ្ញុំសូមគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការបិទវិទ្យុ VOD
Top fan Pa Davy VOD បំពុលសង្គម
ឆាយ វ៉ាន់ណយ VOD តែងតែផុសព៌តមានមិនពិតហើយបំពុលសង្គម ខុំសូមគាំទ្រចំណាត់ការរបស់សម្តេច លើស្ថាប័នមួយនេះ ។
Phea Ouch:
ខ្ញុំសូមគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចពុកចំពោះការបិទវិទ្យុVOD (បើVOD គ្មានការទទួលខុសត្រូវ ក៍គ្មានកាលើកលែងដែរ) ។
Top fan
Srun Tola :អត់សម្រាកផង សម្តេចឆ្លើយតបទាំងកណ្តាលអធ្រាតតែម្តងមិនទុកយូរឡើយ។
Srun Tola:
ធ្វើការគឺបែបនេះហើយ ដើម្បីជៀសវាងក្រុមអាក្រក់ឆ្លៀតឃោសនាថា យើងកែប្រែការសម្រេចចិត្ត។
Samoeun Meas
Samdech Hun Sen, Cambodian Prime Minister ជំរាបសួលោកពុកជាទីស្រលាញកូនចៅនឹងប្រជាជនទាំងអស់កុំពុងរស់នៅក្នុងសមយ័(សន្តិភាព)នេះពិតជាសំណាងណាស់ពេលឃើញលោកពុកមានទំនាកទំនងជាមួយកូនចៅតាមរយះបណ្តាញសង្គមនានា អាចអោយដឹងអំពីសុខទុក្ខគ្នាទៅវិញទៅមកបានដោយងាយស្រួលជាពិសេសពេលឃើញលោកពុកបាន បញ្ចេញមតិតាមរយះ ខមិន ម្តងៗហាក់បីដូចជាបានជួបផ្ទាល់ជាមួយលោកពុកដែ.
កូនសូមជួនពរលោកពុកអោយមានសុខភាពល្អសំរាប់ការដឹកនាំកម្ពុជាអោយរុងរឿងជារៀងរហូត កូនសូមអភ័យទោសពីចំងាយផង បេីមានកន្លែងណា ខុសឆ្គងដល់លោកពុក.
ជាមួយគ្នានេះ ក៏នៅមានការបញ្ចេញមតិគាំទ្រការសម្រេចចិត្តរបស់សម្ដេច ការបញ្ចេញមតិផ្សេងៗទៀតផងដែរ ៕ ដោយ វណ្ណលុក