ទីតាំងបេីកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅហាងកាហ្វេមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវអាជ្ញាធរចុះបង្ក្រាបនិងដកហូតបានសម្ភារៈមួយចំនួន

ភ្នំពេញ ៖ កម្លាំងគណៈបញ្ចាការឯកភាពសាលាសង្កាត់ចោមចៅទី៣ កាលពីវេលាម៉ោង១១និង២០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វេីការចុះបង្ក្រាបទីតាំងហាងលក់កាហ្វេបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែងនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីអាជ្ញាធរ នៃសាលាសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការបញ្ជាផ្ទាល់របស់លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឱ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថា មានទីតាំងលក់កាហ្វេមួយកន្លែងបង្កប់ល្បែងស៊ីសងប្រភេទអនឡាញទេីបលោកដឹកនាំកម្លាំងសង្កាត់ចុះពិនិត្យជាក់ស្តែងតែម្តង។

ក្រោយពិនិត្យជាក់ស្តែងទីតាំងខាងលេីមិនមានលិខិតអនុញ្ញាតឱ្យបើកអាជីវកម្មល្បែងស៊ីសងនោះទេ ទេីបធ្វេីលិខិតកិច្ចសន្យាបញ្ឈប់រាល់ការបេីកល្បែងស៊ីសងខុសច្បាប់លេីម្ចាស់ទីតាំង រួចដកហូតសម្ភារកុំព្យូទ័រដែលបេីកបញ្ចាំងល្បែងស៊ីសងចំនួន៣គ្រឿងយកមករក្សាទុកនៅសាលាសង្កាត់បណ្តោះអាសន្ន ៕

ដោយ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner