ក្រសួង អប់រំ ជំរុញឲ្យលើកកម្ពស់ ការសិក្សាភាសាខ្មែរ និងអរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាឯកជន

ភ្នំពេញ៖ ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើ សេចក្ដីណែនាំរបស់ក្រសួងនាថ្ងៃទី១៣ កុម្ភៈ នេះបានឲ្យដឹងថា «ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ តម្រូវឲ្យសិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច ហើយគ្រឹះស្ថានសិក្សាត្រូវរៀបចំ និងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅស្តីពី វប្បធម៌ និងអរិយធម៌ខ្មែរ”។

ឯកឧត្តមរដ្ឋមន្ដ្រីបន្ថែមថា គ្រឹះស្ថានសិក្សាត្រូវដាក់បញ្ចូលកម្មវិធី សិក្សាមុខវិជ្ជាភាសាខ្មែរ មុខវិជ្ជាវប្បធម៌ និងអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សា តាមការកំណត់ដែលមានចែង ក្នុងលិខិតបទដ្ឋានគតិយុត្ត ដោយឡែករបស់ក្រសួងអប់រំ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner