យោធា អាមេរិកបាញ់ ទម្លាក់ វត្ថុហោះ មិនស្គាល់អត្តសញ្ញាណ ទី៤ នៅអាមេរិកខាងជើង

អាមេរិក: យោធាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់វត្ថុហោះ មិនស្គាល់អត្តសញ្ញាណមួយ ទៀតកាលពីរសៀលថ្ងៃអាទិត្យក្បែរបឹងហ៊ឺរុន ជិតព្រំដែនប្រទេសកាណាដាតាមបញ្ជា របស់ លោក ប្រធានាធិបតី ចូ បៃដិន ។
សេចក្ដីថ្លែងការណ៍ពីមន្ទីរបញ្ចកោណ បានឱ្យដឹងថា វត្ថុនេះអាចរំខានដល់ចរាចរណ៍ផ្លូវ អាកាសពាណិជ្ជកម្ម ពេលវាហោះនៅរយៈកម្ពស់ ៦ ១០០០ ម៉ែត្រ ហើយវាត្រូវបានគេរក ឃើញជាលើកដំបូង នៅលើទី តាំងយោធានានា ក្នុងរដ្ឋ ម៉ុង តាណា កាលពី ថ្ងៃសៅរ៍ ។
វត្ថុ ហោះ មិន ស្គាល់ អត្ត សញ្ញាណ ដដែល មិន បង្ក ជា ការ គំរាម កំហែង ខាង យោធា នោះ ទេ ខណៈ មន្រ្តី ការពារ ជាតិ អាមេរិក បាន ពណ៌នា វា ថា ជា វត្ថុ គ្មាន មនុស្ស បើក និង មាន រាង ៨ ជ្រុង ។ ការ បាញ់ ទម្លាក់ចុង ក្រោយ នេះ បង្ក ជា ការ ចោទ សួរ កាន់ តែ ច្រើន អំពី ប្រភព នៃ វត្ថុ ឬ គោល បំណង ដែល វា ត្រូវ បាន បង្ហោះ ឡើង ខណៈ បណ្ដា ប្រទេស អាមេរិក ខាង ជើង រួម មាន សហរដ្ឋ អាមេរិក និង កាណាដា បង្កើន ការ ប្រុង ប្រយ័ត្ន សន្តិសុខ ជុំ វិញ បាឡុង ចារកម្ម របស់ ចិន ។
គួរ បញ្ជាក់ ថា កាល ពី ជាង ១ សប្ដាហ៍ មុន បារឡុង របស់ ចិន ត្រូវ បាន គេ ប្រទះ ឃើញ អណ្តែត ពី លើ រដ្ឋ ម៉ុង តាណា ដែល សម្បូរ ទៅ ដោយ ទី តាំង យោធា សំខាន់ របស់ អាមេរិក ។ ក្រុងវ៉ាស៊ីនតោន បាន ចោទ ប្រកាន់ ថា បាឡុង នោះ បម្រើ ឱ្យ ការ ស៊ើបការណ៍ សម្ងាត់ ដល់ រដ្ឋាភិបាល ចិន ហើយ ធ្វើ ការ បាញ់ ទម្លាក់ នៅ ពេល វា អណ្ដែត ដល់ ឆ្នេរ ភាគ ខាង កើត ។ ការណ៍នេះធ្វើឱ្យភាពតានតឹងនៃទំនាក់ទំនង រវាងប្រទេសទាំង ២ កើនឡើងខណៈចិន ប្រកែកថាវាគ្រាន់តែជាបាឡុង វិទ្យាសាស្រ្ត សម្រាប់កិច្ចការ ស្រាវ ជ្រាវ ស៊ីវិលប៉ុណ្ណោះ ។
ចាប់តាំងពីពេលនោះមកយន្តហោះ ចម្បាំង អាមេរិកបានបាញ់ ទម្លាក់វត្ថុហោះមិន ស្គាល់ អត្ត សញ្ញាណ នៅ រយៈ កម្ពស់ ខ្ពស់ ចំនួន ៣ បន្ថែម ទៀត រាប់ តាំង ការ បាញ់ ទម្លាក់ កាល ពី ថ្ងៃ អាទិត្យ នេះ ។ កាល ពី ថ្ងៃ សុក្រ កន្លង ទៅ លោក បៃដិន បាន បញ្ជា ឱ្យ បាញ់ ទម្លាក់ វត្ថុ ហោះ មួយ នៅ ចុង ភាគ ខាង ជើង នៃ រដ្ឋ អាឡាស្កា ហើយ នៅ ថ្ងៃ សៅរ៍ យោធា អាមេរិក រួម សហការ គ្នា ជាមួយ កាណាដា បាន បាញ់ ទម្លាក់ វត្ថុ ហោះ មិន ស្គាល់ អត្តសញ្ញាណមួយទៀតលើខេត្ត យូខុន ដែល ស្ថិតនៅភាគភាគពាយ័ព្យនៃប្រទេស កាណាដា ។
ស្របពេលដែលប្រភពដើម នៃ វត្ថុទាំងនោះមិនទាន់បានកំណត់ មន្រ្តីនៃប្រទេសទាំង ២ និយាយ ថាខ្លួននឹងប្រមូលយកកម្ទេចបាក់បែកមកធ្វើការវិភាគ ។ ចំណែក ឯ អ្នក នាំ ពាក្យ សន្តិសុខ ជាតិ របស់ សេតវិមាន បាន អះ អាង ថា វត្ថុ មិន ស្គាល់ អត្ត សញ្ញាណ ទាំង អស់ មិន មាន លក្ខណៈ ដូច គ្នា ទេ ហើយ មាន ទំហំ តូច ជាង បាឡុង របស់ ចិន ដែល អាមេរិក បាញ់ ទម្លាក់ នៅ ថ្ងៃ ទី ៤ កុម្ភៈ ។
មន្ត្រី ជាន់ ខ្ពស់ អាមេរិក ម្នាក់ បាន ប្រាប់ ABC News ថា វត្ថុ ទាំង ៣ ទំនង ជា បាឡុង ខាង ឧត្តុនិយម មិន មែន ជា ឧបករណ៍ ស៊ើបការណ៍ សម្ងាត់ ទេ ។ ប៉ុន្តែ ការ លើក ឡើង បែប នេះ ផ្ទុយ ពី អ្វី ដែល សមាជិក សភា កំពូល របស់ បក្ស ប្រជាធិបតេយ្យ បាន អះ អាង ប្រាប់ បណ្ដាញ ព័ត៌មាន ដូច គ្នា ដែល ថា មន្ត្រី ចារកម្ម ជឿ ថា វត្ថុ ទាំង នោះ គឺជាឧបករណ៍ ស៊ើបការណ៍ សម្ងាត់ ៕
ដោយ:ហួន ឌីណា
ប្រភព ៖ US military shoots down fourth flying object over North America

ads banner