សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ កុម្ភៈ ២០២៣
១. ស្ថានីយវារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ក្នុងស្រុកវាលវែង បាននិងកំពុងដំណើរការសាងសង់ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ២០២៦ – FN
២. កម្ពុជាបានកំណត់យកអំបិល ៣ប្រភេទ រួមមាន អំបិលក្រួស ផ្កាអំបិល និងអំបិលម៉ដ្ឋ ជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) “អំបិលកំពត-កែប” ដែលគ្រោងនឹងប្រកាសជាផ្លូវការនៅចុងខែមេសា ឆ្នាំ២០២៣ – ភ្នំពេញបុស្តិ៍
៣. រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងមូលដ្ឋានខណ្ឌទួលគោក – កោះសន្តិភាព
៤. ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញពីការព្រួយបារម្ភលើបំណុលសាធារណៈនៅក្នុងរដ្ឋមួយចំនួននៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង – Xinhua
៥. អាមេរិកប្រាប់ពលរដ្ឋខ្លួននៅក្នុងប្រទេសរុស្សីឱ្យចាកចេញជាបន្ទាន់ ខណៈភាពតានតឹងរុស្សី និងសម្ព័ន្ធមិត្តអាមេរិកកំពុងតែកើនឡើងជាខ្លាំង – Reuters