ប្រធានាធិបតីឡាវ បំពាក់នូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង» ជូនសម្តេចតេជោ ហ៊ុន សែន

វៀងច័ន្ទ៖ ឯកត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញបំពាក់នូវគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុតរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានឈ្មោះថា «ផូសៃឡានសាង» ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា ចំពោះគុ ណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ។

ពិធីបំពាក់គ្រឿងគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត ជូនសម្តេចតេជោ ហ៊ុន សែន ធ្វើឡើង បន្ទាប់ពីជំនួបសំដែងការគួរសមរបស់សម្តេចតេជោហ៊ុន សែន ជាមូយឯកត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាល្ងាចថ្ងៃទី ១៣ កុម្ភៈ ២០២៣ ។

ការបំពាក់ឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់ប្រទេសឡាវជូនសម្តេចតេជោ ហ៊ុន សែន គឺ ដើម្បីជាការដឹងគុណចំពោះសម្តេចតេជោហ៊ុនសែន បានខិតខំពូនជ្រុំនូវទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ និងបានជួយដល់ប្រទេសឡាវ និង ប្រជាជនឡាវក្នុងគ្រាលំបាកជាពិសេសក្នុងដំណាល់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩សម្តេច តេជោ ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្ត និងការកៀរគរដល់សប្បុរសជនកម្ពុជាជួយផ្តល់នូវថវិកាដ៏ច្រើនក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវដែល ជួបប្រទះនូវការលំបាកបំផុតនោះ ។

នៅក្នុងជំនួបជាមួយឯកត្តមបណ្ឌិត ថងលួន ស៊ីសូលីត ឯកឧត្តម ប្រធានាធិបតីឡាវបានមានប្រសាសន៍ សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ បំផុតចំពោះ វត្តមានដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លើយតបតាមការអញ្ជើញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវនាពេលនេះ ។

ឯកឧត្តមប្រធានាធិបតីឡាវតាមរយៈ សម្តេចតេជោនាយករដ្ឋមន្រ្តីសូមគោរព យាងព្រះករុ ណាព្រះមហាក្សត្រជាទីគោរពសក្ការៈ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូ វរដ្ឋនៅរដ្ឋធានី វៀង ច័ន្ទតាមពេលវេលាដ៏សមស្រប នាពេលខាងមុខ។ ឯកត្តមប្រធានាធិបតីបាន សំដែងនូវ ការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចំរើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាឡាវ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះឯកត្តមប្រធានាធិបតីដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលបំផុតចំពោះរូបសម្តេចនិងគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែង នូវការកោត សរសើរចំពោះការរីកចំរើនរបស់ប្រទេស ឡាវក្រោមការដឹកនាំរបស់បក្ស និង ប្រជាជនឡាវ ។

ឯកត្តមប្រធានាធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចពិភាក្សា រវាងប្រមុខរដ្ឋាភិបាលនៃប្រ ទេសទាំងពីរកម្ពុជា-ឡាវ ដែលឈាន ទៅចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្ត សម្រាប់បម្រើឲ្យផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរកម្ពុជាឡាវ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner