សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ កុម្ភៈ ២០២៣
១. ឆ្នាំ២០២២ ការនាំចេញសត្វ និងផលិតផលសត្វ មានទឹកប្រាក់ជាង ២ពាន់លានដុល្លារ ខណៈការផ្គត់ផ្គង់សាច់សម្រាប់តម្រូវការក្នុងស្រុកបាន ៩៥% និងការងារចិញ្ចឹមសត្វសម្រេចកំណើន ៨,៨% – AMS Economy
២. កម្ពុជាស្នើចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគាររបស់ចិន CIPS (Cross-Border Interbank Payment System) ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មទ្វេភាគី និងជំរុញការប្រើប្រាស់ប្រាក់យ័នក្នុងប្រទេស ស្របពេលកម្ពុជាទទួលភ្ញៀវទេសចរចិនជាបន្តបន្ទាប់ – ថ្មីៗ
៣. ក្រសួងពាណិជ្ជកម្មកំពុង សិក្សាលទ្ធភាពនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអនឡាញបរទេស តាមរយៈថ្នាលបច្ចេកវិទ្យាក្រុមហ៊ុន Alibaba – FN
៤. រដ្ឋាភិបាលនូវែលសេឡង់ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នជាលើកទី៣ក្នុងប្រវត្តិសាស្ត ខណៈដែលព្យុះស៊ីក្លូន Gabrielle បង្កឱ្យមានទឹកជំនន់ទ្រង់ទ្រាយធំ ការបាក់ដី ការជម្លៀសមនុស្ស និងការជន់ទឹកសមុទ្រដ៏ធំនៅទូទាំងកោះខាងជើង – BBC
៥. ការនាំចេញឧស្ម័នរុស្ស៊ីធ្លាក់ចុះ២៥% នៅឆ្នាំ២០២២ ព្រោះសង្គ្រាមអ៊ុយក្រែនធ្វើឱ្យប្រេះស្រាំទំនាក់ទំនងរវាងរុស្ស៊ី និងអ្នកទិញនៅអ៉ឺរ៉ុប – The Moscow Times