រដ្ឋាភិបាល ហង្ស ធុនហាក់
លោក ហង្ស ធុនហាក់ ជាកវីនិពន្ធដ៏ឆ្នើម និងបានចូលរួមចលនាប្រឆាំងអាណានិគមបារាំងផងដែរនៅទស្សវត្សរ៍ឆ្នាំ១៩៥០។ លោកធ្លាប់ធ្វើជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចាប់ពីឆ្នាំ ១៩៦៥ មុននឹងមានតួនាទីជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សហគមន៍ និងទទួលតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ១៩៧២ ដល់ ឆាំ្ន១៩៧៣ ។ លោក ហង្ស ធុនហាក់ បានបាត់បង់ជីវិតដោយសារពួកខ្មែរក្រហម នៅថ្ងៃទី១៨ មេសា ១៩៧៥ ក្រោយបដិសេធមិនព្រមចាកចេញទៅក្រៅប្រទេស។
ដើម្បីរំលឹកដល់ស្នាដៃកាលពីអតីតកាលរបស់លោក សច្ចធម៌ប្រវត្តិសាស្ដ្រ សូមលើកយករដ្ឋាភិបាល ហង្ស ធុនហាក់ ដែលលោកចូលកាន់តំណែងចាប់តាំងពីថ្ងៃទី១៧ តុលា ១៩៧២ ដល់ថ្ងៃទី១៧ មេសា ១៩៧៣ ពោលគឺមានរយៈពេលត្រឹម ៧ខែ ដែលមានសមាសភាព និងតួនាទីដូចតទៅនេះ៖
#រដ្ឋាភិបាលហង្សធុនហាក់ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #នាយករដ្ឋមន្រ្ដី #សង្គមរាស្រ្ដនិយម #Cambodia #ដំណើររបស់កម្ពុជា #កវីនិពន្ធដ៏ឆ្នើម #សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ #រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សហគមន៍ #ខ្មែរក្រហម