ទូទាំងប្រទេស អ្នកពាក់ព័ន្ធ ៥០នាក់ ត្រូវឃាត់ខ្លួន ក្នុងបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៥ ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥០ នាក់ ( ស្រី ៦ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៥ករណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី ១៥ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៥០ នាក់ រួម មាន ៖ ជួញដូរ ៨ ករណី ឃាត់ ១២ នាក់ , ដឹក ជញ្ជូន រក្សា ទុក ២ ករណី ឃាត់ ៣ នាក់ , ប្រើប្រាស់ ៥ ករណី ឃាត់ ៣៥ នាក់ ( ស្រី ៦ នាក់ ), រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។
សកម្មភាពខាងលើ បានធ្វើនៅដប់ខេត្ត រួមមាន: បាត់ដំបង, បន្ទាយ មាន ជ័យ , កំពង់ស្ពឺ, កំពង់ឆ្នាំង, មណ្ឌល គី រី, ក្រចេះ, រតនគិរី, សៀមរាប, ស្វាយ រៀង , តាកែវ, ក្នុងនោះ មាន ១១អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ១០អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព ៕
ដោយ៖ ឆៃហួត