ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងមានគំនិតប្រាជ្ញាភ្លឺស្វាង រាល់ការសម្រេចចិត្តគឺមានភាពត្រឹមត្រូវល្អប្រសើរណាស់។ ក្នុងនោះ ភារកិច្ចការងារ និងអាជីវកម្មមានសកម្មភាពរស់រវើក ហើយទំក៏ទទួលបានទំនុកចិត្តពីមជ្ឈដ្ឋានខាងក្រៅគួរឲ្យកត់សម្គាល់។ លោកអ្នកអាចសម្រេចចិត្តធ្វើការងារថ្មី បណ្តាក់ទុន ឬផ្លាស់ប្តូរការងារបាន។ ក្នុងពេលស្របគ្នានេះចូរបង្កើនកិច្ចទំនាក់ទំនងជាមួយនឹងថ្នាក់លើ។ ព្យាយាមក្តោបក្តាប់ ស្ថានការណ៍ដែលអាចនឹងកើតឡើង។ ផ្ទុយទៅវិញ សម្រាប់លោកអ្នកដែលបំពេញការងារ ផ្នែកឯកសារគួរមានការប្រុងប្រយ័ត្នក្រែងមានការភ័ន្តច្រលំខ្លះៗ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ ក្នុងថ្ងៃនេះភាពស្មុគ្រស្មាញហាក់នៅក្បែរអ្នកមិន ដាច់។ អ្នកពិបាកធ្វើអោយមនុស្សរួមក្រុមយល់ដឹងពីបំណងរបស់អ្នកខ្លាំងណាស់ ហើយ លើសពីនេះ កំហុសដែលកើតឡើងដោយសារពាក្យសំដីក៏មានច្រើនផងដែរ។ រយៈពេល នេះគួរព្យាយាមធ្វើកិច្ចការម្នាក់ឯង មានភាពស្ងៀមស្ងាត់ ហើយមិនចាំបាច់ត្រូវសំឡឹងខ្ពស់ ពេកនោះទេ។ ចំពោះការផ្លាស់ប្តូរទីកន្លែងការងារ ប្រហែលមិនមែនជាជម្រើសល្អប្រសើរ បំផុតនោះទេ ពីព្រោះលោកអ្នកមិនគួរបណ្តោយខ្លួនទៅដោះស្រាយ ឬសម្របនឹងស្ថានភាព ថ្មី អំឡុងពេលដែលអ្វីៗហាក់មានភាពមិនច្បាស់លាស់។ ទន្ទឹមនឹងនោះគួរព្យាយាមធ្វើកិច្ចការដោយម៉ត់ចត់ និងទទួលខុសត្រូវ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ មានភាពរីកចម្រើនគួរជាទីមោទនភាពក្រៃលែង។ អ្នកអាចបោះទុន ចាប់ផ្តើមកិច្ចការងារថ្មី ឬធ្វើកិច្ចការងារជាក្រុម បានដោយសេរី។ មនុស្សម្នាដែលនៅក្បែរលោកអ្នកអាចជួយជ្រោមជ្រែងអ្នកបានគ្រប់ស្ថាន ភាព។ ក្នុងនោះ ចំពោះការដោះស្រាយបញ្ហាដែលទាក់ទងនឹងផ្នកហិរញ្ញវត្ថុគឺជាពេលដែល ត្រឹមត្រូវបំផុត។ សម្រាប់បញ្ហាតូចតាចដែលអាចនឹងកើតឡើងនៅក្នុងពេលនេះ សូមព្យា យាមដោះស្រាយ ធ្វើយ៉ាងណាកុំទុកអោយកកកុញទៅដល់ថ្ងៃក្រោយ។ ប្រការដែលគួរឲ្យ ព្រួយបារម្ភនៅពេលនេះ គឺទាក់ទងនឹងសុខភាពរបស់អ្នកទៅវិញទេ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សម្រាប់លោកអ្នកជាអាជីវករកំពុងទទួលបានការ កត់សម្គាល់ផ្នែកហិរញ្ញវត្ថុ។ ការប្រើប្រាស់លុយកាក់នៅក្នុងពេលនេះនឹងអាចនាំលាភ សំណាងដែលអ្នករំពឹងទុក ប៉ុន្តែក៏សូមចងចាំថា អ្នកមិនអាចចាយវាយអោយស្ងួតអស់រលីង ពីខ្ទង់នោះទេ។ ចូរព្យាយាមរក្សាតុល្យភាពសេដ្ឋកិច្ច ដោយកំណត់ការប្រើប្រាស់លុយកាក់ ដោយសារនៅរវាងពាក់កណ្តាលថ្ងៃនេះ ស្ថានភាពហិរញ្ញវត្ថុហាក់គ្មានស្ថេរភាពរឹងមាំទេ។ ក្រៅពីនេះ អ្នកអាចធ្វើការអនុវត្តការងារដែលបានរៀបចំទៅតាមគម្រោងផែនការ។ សូម្បីតែ ទំនាក់ទំនងចាស់ថ្មីក៏នឹងអាចធ្វើអោយអ្នកទទួលបានឳកាសល្អប្រសើរផងដែរ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ អ្នកអាចធ្វើការងារទៅតាមបំណងប្រាថា្ន បើទោះ ជាមហិច្ចតាការងារនៅក្នុងពេលនេះមានភាពធំធេងយ៉ាងណា លោកអ្នកអាចធ្វើវាទៅបាន។ ប៉ុន្តែក៏សូមប្រើប្រាស់នូវប្រភពពត៌មានជាសំខាន់ ធ្វើការវាយតម្លៃស្ថានការណ៍ឲ្យមានប្រសិទ្ធភាព។ ក្នុងនោះក៏សូមចងចាំផងដែរថា ស្ថានភាពខាងក្រៅខ្លះអាចនឹងធ្វើអោយអ្នករងផល ប៉ះពាល់ ពិសេសទៅដល់ការគិត ដូច្នេះមុនជឿជាក់ក៏សូមធ្វើការវាយតម្លៃអោយបានច្រើន។ ដោយឡែក នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងអាចទទួលបានដំណឹងដែលរីករាយ ព្រមទាំងអំណោយទានវិជ្ជមាន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមានទាំងអស់។ លើសពីនេះ ថ្ងៃនេះជារយៈពេលល្អប្រសើរក្នុងការធ្វើកិច្ចព្រមព្រៀង ការដោះស្រាយបញ្ហាចាស់ថ្មី និងការកែលម្អគម្រោងផែនការ។ ចំណែកការលំបាកនៅក្នុង ពេលនេះមិនទាន់អាចជ្រះស្រលះចេញពីផ្លូវរបស់អ្នកនៅឡើយ។ ព្យាយាមយល់ដឹងពីវា ហើយសូមប្រើប្រាស់លទ្ធភាពវិជ្ជមានក្នុងទំនាក់ទំនងកែលម្អស្ថានភាពនេះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ស្ថានភាពនៃអាជីពនៅក្នុងពេលនេះមានស្ថេរភាព គួរអោយកត់សម្គាល់។ អ្នកអាចចាប់ផ្តើមបំពេញក្តីស្រមៃរបស់ខ្លួនបាន ប៉ុន្តែយកល្អមិនចាំ បាច់បោះជំហានធំពេកទេ។ សូមធ្វើវាអោយល្មមនឹងចំណេះជំនាញ ព្រមទាំងបទពិសោធន៍ ដែលខ្លួនមាន។ រឹតតែពិសេសជាងនេះ ចូរលោកអ្នកព្យាយាមបំពេញការងារទៅតាមភារកិច្ច ការយកចិត្តយកថ្លើមអ្នកដទៃ ពិសេសថ្នាក់លើគ្មានប្រយោជន៍ទេ។ នៅរវាងពេលថ្ងៃនេះ ភាពរអាក់រអួលក្នុងទំនាក់ទំនងអាចកើតឡើងជាយថាហេតុ ដូច្នេះសូមត្រៀមសម្របខ្លួន ហើយធ្វើយ៉ាងណាអោយស្ថានភាពនោះកន្លងផុតទៅ។ ដោយឡែក លោកអ្នកអាចងាយ យល់ដឹង និងសម្របខ្លួនបានល្អ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះជាពេលវេលាជោគជ័យ។ លោកអ្នកអាចធ្វើ កិច្ចការងារទៅតាមបំណង។ ការបណ្តាក់ទុន និងកិច្ចសហការត្រូវបានធានា និងមានសុពល ភាពយូរអង្វែង។ ក្នុងថ្ងៃនេះ លោកអ្នកជាបុគ្គលិករដ្ឍ និងឯកជនមានលទ្ធភាពស្នើសុំទាក់ ទងនឹងកិច្ចការងារសំខាន់ៗ សូម្បីតែការស្នើសុំតម្លើងប្រាក់ឧបត្ថម្ភក្តី។ ក្នុងនោះលោកអ្នកមានមនុស្សជាច្រើនជួយយកអាសារ និងជឿជាក់លើការសម្រេចចិត្តរបស់អ្នកយ៉ាងពេញទំហឹង។ សម្រាប់ពេលវេលានៅក្នុងថ្ងៃនេះមានពេញបរិបូណ៍ ហេតុនេះ លោកអ្នកមិនចាំបាច់ធ្វើការ សម្រេចចិត្តដោយប្រញាប់ប្រញាលពេកទេ។ ប្រការសំខាន់បំផុតក្នុងពេលនេះ សូមរក្សាទំនាក់ទំនងអោយបានរឹងមាំ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ក្នុងនោះលោកអ្នកអាចចាប់ផ្តើម អនុវត្តកិច្ចការដែលអ្នកប៉ងប្រាថ្នាបានដោយភាពចម្រើនលូតលាស់គួរជាទីកត់សម្គាល់។ ប៉ុន្តែជម្លោះរវាងសមាជិកក្នុងក្រុមការងារគឺអាចទៅរួច ដូច្នេះប្រសិនបើអ្នកមិនប្រយ័ត្នទេ។ ជម្លោះ ឬភាពអាក់អន់នេះមើលទៅមិនជាធំដុំនោះទេ ប៉ុន្តែវាមានលទ្ធភាពគ្រប់គ្រាន់រំខាន់គម្រោងផែនការ និងគោលដៅរបស់អ្នកបាន។ ចូរធ្វើ យ៉ាងណាប្រើប្រាស់ហេតុផល ហើយភាពជឿជាក់រវាងគ្នានៅក្នុងក្រុមគួរតែជាករណី សំខាន់។ ក្នុងនោះ អ្នកក៏មិនគួរនិយាយស្តីច្រើនពេកទេ កុំចំណាយពេលដោយឥត ប្រយោជន៍ ហើយជាងនោះទៅទៀត ការបាត់បង់ពត៌មានសំខាន់ក៏អាចនឹងទៅរួច។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំក្នុងជំនួញ និងការងារ ប៉ុន្តែលក្ខខណ្ឌដ៏ចាំបាច់បំផុតក្នុងពេលនេះគឺត្រូវបដិសេធអារម្មណ៍រវើរវាយ។ ការស្រមើស្រមៃលើសពីភាពពិត មិនអាចធ្វើអោយ អ្នកអាចទៅណារួចនោះទេ។ យកល្អមិនគួរចំណាយពេលបែបនោះទេ។ ក្នុងថ្ងៃនេះ លោកអ្នកក៏រំពឹងថាទទួលបានបន្ទុកការងារសំខាន់ច្រើនបន្ថែមទៅលើភាពវិជ្ជមានដែលកើត ឡើង ហេតុនេះ ចូរធ្វើយ៉ាងណាគ្រប់គ្រងអោយល្អ ឬចែករំលែកខ្លះរឹតតែប្រសើរ។ ជ្រើសរើស ការងារដែលត្រូវនឹងវិជ្ជាជីវៈរបស់ខ្លួន។ ក្រៅពីនេះ លោកអ្នកក៏រំពឹងថាទទួលបាន ការចាកចេញពីសភាពស្មុគ្រស្មាញកន្លងមកផង។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការបំពេញការងារថ្មីៗ ទោះទេ។ ស្ថានភាពរអាក់រអួលជាច្រើននៅក្នុងថ្ងៃនេះអាចនឹងធ្វើអោយអ្នកមានសភាពស្មុគ្រ ស្មាញ។ យកល្អកុំទាន់ផ្លាស់ប្តូរការងារ ព្យាយាមបំពេញកាតព្វកិច្ចចាស់អោយល្អ យកចិត្ត ទុកដាក់ទៅលើភាពប្រែប្រួល ពិសេសតាមរយៈការផ្សព្វផ្សាយ។ អ្នកក៏គួរស្នើសុំជំនួយពី មនុស្សដែលនៅក្បែរខ្លួនអោយបានដិតដល់។ សម្រាប់លោកអ្នកជាអាជីវករ ការប្រថុយ ប្រថាននឹងនាំអោយខាតបង់ទ្រព្យច្រើន ចំណែកលោកអ្នកដែលធ្វើការងារក្នុងការិយាល័យ ពិសេសផ្នែកឯកសារអាចនឹងមានការខ្វះចន្លោះពត៌មានសំខាន់។ ហេតុនេះ ពិនិត្យអោយ បានច្រើនដងមុនពេលបញ្ជូនឯកសារ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះលោកអ្នកនឹងជួបប្រទះនូវការងាររវល់ខ្លាំងជាងសព្វមួយ ដង។ សភាពកកកុញរបស់ការងារដែលនៅលើតុរបស់អ្នកនឹងបណ្តាលអោយអ្នកមិនអាច ធ្វើការទៅដល់គោលដៅដែលបានគ្រោងទុកនោះទេ។ ធ្វើយ៉ាងណាជ្រើសរើសការងារជាអា ទិភាព ធ្វើការចែករំលែក ឬស្នើសុំជំនួយ។ យកល្អព្យាយាមធ្វើការនោះអោយបានរួចរាល់ជា ជាងការយោងចាប់ឳកាសថ្មី ពីព្រោះវានឹងមិនប្រសើរនោះទេ។ បញ្ហា និងភាពអវិជ្ជមានផ្នែក ទំនាក់ទំនងនឹងធ្វើអោយចិត្តរបស់អ្នករឹតតែតានតឹង ដូច្នេះគួរបោះចោលបញ្ហាខ្លះ ហើយ រៀនទទួលយកតែករណីដែលចាំបាច់។ សូមប្រមូលគំនិត ហើយព្យាយាមគិតគូរឲ្យបានល្អិតល្អន់ កុំទោរទន់ទៅតាមស្ថានភាព។
ចំណាំៈ
ឆ្នាំទាំង៤ រោង ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចទទទួលបាន ស្ថេរភាពក្នុងអាជីព កិច្ចទំនាក់ទំនង ឳកាស និងភោគទ្រព្យ។