បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់អតីតឯកអគ្គរដ្ឋទូតអាមេរិក វីលៀមថូត នូវអ្វីជាកេរដំណែលរបស់សម្តេចតេជោ (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា លោកបានជួបជាមួយអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក វីលៀម ថូត William Todd ដែលបានសាកសួរចង់ដឹងថាតើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន មានកេរដំណែលអ្វីខ្លះ?
លោក វីលៀម ថូត William Todd ធ្លាប់បានធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចាប់ផ្តើមក្នុងឆ្នាំ២០១២ គឺ១៤ឆ្នាំ បន្ទាប់ពីកម្ពុជាទើបមានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។
ក្នុងឆ្នាំ២០១២ ដំណើរការអភិវឌ្ឍន៍របស់កម្ពុជាទើបតែមានសន្ទុះឡើងខ្លះ ប៉ុន្តែមិនទាន់បានរីកចំរើនល្អដូចបច្ចុប្បន្នឡើយ។ ក្នុងដំណាក់កាលនោះទៀត, ផែនការប៉ុនប៉ងរៀបធ្វើបដិវត្តន៍ពណ៌ដែលមានបរទេសនៅពីក្រោយខ្នង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានលើកទឹកចិត្តពីបរទេស ដើម្បីធ្វើសកម្មភាពរបស់ខ្លួនផងដែរ។
តើបណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លើយយ៉ាងណាចំពោះសំណួររបស់លោកវីលៀម ថូត William Todd នោះ?
ផែនការរៀបចំបដិវត្តន៍ពណ៌ដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានវែកមុខរកមេខ្លោងក្រោយសម្តីសារភាពមួយរបស់លោក កឹម សុខា ក្នុងឆ្នាំ២០១៧តាមរយៈការផ្សាយវីដេអូ មួយមកពីប្រទេសអូស្ត្រាលី។ លោក កឹម សុខា ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់ជាតិចង់ផ្តួលរំលំរដ្ឋាភិបាល» ត្រូវបានចាប់ខ្លួនក្នុងខែកញ្ញា ឆ្នាំ២០១៧ និងដំណើរការកាត់ទោសទើបបានបញ្ចប់នៅក្នុងខែតុលាឆ្នាំ២០២២។ តុលាការគ្រោង នឹងប្រកាសសាលក្រម ជាផ្លូវការពាកព័ន្ធនឹងសំណុំរឿងកាត់ទោសលោក កឹម សុខា នេះ នៅថ្ងៃទី៣ មីនា ឆ្នាំ២០២៣។