២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧០០នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងចំនួន ៦១ករណី បន្ថែមទៀតបើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។

តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ាថ្ងៃនេះមានចំនួន ៧០០ករណី ដែលបានកើតលើប្រទេសចំនួន៦ រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, និងប្រទេសមីយ៉ាន់ម៉ា ។ ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២៦៣ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងចំនួន ៥ករណី ។ ប្រទេសថៃ, សឹង្ហបុរី, កម្ពុជា និងប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៣នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន, ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៩ម៉ឺន ២ពាន់ ៤៣២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ១៤៤នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៧៨លានករណី, និងការ ស្លាប់មានជាង ៦លាន ៧៨ម៉ឺននាក់ ៕

ads banner