សម្ដេចតេជោ ហ៊ុន សែន៖ សូមចាំទុក និងសូមឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត

ភ្នំពេញ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារទៅកាន់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលអនុវត្តស្តង់ដារពីរនៅកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅថ្ងៃទី១៧ ខែកុម្ភៈថា យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអធ្រាត្រទៅហើយតែខ្ញុំមិនទាន់សម្រាកទេព្រោះនៅមិនអស់ចិត្តរឿងស្តង់ដារពីរ។ ផែង វណ្ណ: ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៊ីលុយបរទេសទាមទារឱ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។(ខ្ញុំមិនកាន់ជើងផែង វណ្ណ:ទេ)។

តែអ្វីដែលខ្ញុំមិនអស់ចិត្ត គឺប្អូនថ្លៃស្រីខ្ញុំក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងប្រៀបជាមួយការដែល ផែង វណ្ណ: និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។ ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំ ក្រុមគ្រួសារខ្ញុំក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយជីដូន ម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។

សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា តើអង្គការទាំង៤០នេះ ក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្ងាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។

សម្ដេចតេជោបានគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត៕
ម៉ោង1.49នាទីថ្ងៃ១៧កុម្ភ:២០២៣

ads banner