លោក ហ្សេឡែនស្គី ជំរុញឲ្យតារាភាពយន្តចូលរួមគាំទ្រអ៊ុយក្រែន

ប៊ែកឡាំង៖ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេឡែនស្គី (Zelenskiy) បានជំរុញឱ្យតារាភាពយន្ត ចូលរួម និងគាំទ្រដល់អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃព្រហស្បតិ៍ ទី ១៦ ខែកុម្ភៈ បានជំរុញឱ្យផលិតករភាពយន្តចូលរួម នៅក្នុងអ្វីដែលលោកហៅថា «សមរភូមិរវាងសេរីភាព និងរបបផ្តាច់ការ» នៅក្នុងសុន្ទរកថារបស់លោក ថ្លែងបើកមហោស្រពភាពយន្តអន្តរជាតិប៊ែកឡាំង ឆ្នាំ២០២៣ ដែលហៅថា បឺលីណែល (Berlinale) នៅប្រទេសអាល្លឺម៉ង់ ដោយលោកបានប្រៀបធៀបរវាងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងជញ្ជាំងប៊ែរឡាំង។

លោក Zelenskiy បានរំលឹកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ក្នុងនាមជាតារាសម្តែងដោយជំរុញឱ្យសហការី “បំបែកជញ្ជាំងទីបួន” ដោយនិយាយដោយផ្ទាល់ ទៅកាន់ទស្សនិកជនរបស់ពួកគេ។

លោកបាននិយាយតាមរយៈវីដេអូភ្ជាប់ថា៖ «អស់រយៈពេលជាច្រើនឆ្នាំ ទីលាន ផតស្តាំ (Potsdam) ត្រូវបានបែងចែកដោយជញ្ជាំងទីក្រុងប៊ែកឡាំង (Berlin)។ “ថ្ងៃនេះ រុស្ស៊ីចង់សាងសង់ជញ្ជាំងដូចគ្នានៅអ៊ុយក្រែន៖ ជញ្ជាំងរវាងយើង និងអឺរ៉ុប ដើម្បីបំបែកអ៊ុយក្រែនចេញពីជម្រើសផ្ទាល់ខ្លួនសម្រាប់អនាគតរបស់ខ្លួន។”

ឥឡូវនេះ នៅក្នុងឆ្នាំទី ៧៣ របស់ខ្លួន មហាស្រពភាពយន្ត បឺលីណែល (Berlinale) ជំពាក់កេរ្តិ៍ឈ្មោះរបស់ខ្លួនថា ជាមហោស្រពភាពយន្តនយោបាយ ដែលជាភាពសំខាន់នៃប្រភពដើមរបស់ខ្លួន សំដៅលើទីក្រុងបែងចែកនៅលើបន្ទាត់ជួរមុខ នៃសង្រ្គាមត្រជាក់ រវាងសហភាពសូវៀត និងលោកខាងលិច។

ប្រធានបទនៃកម្មវិធី នាពេលនោះ ភាពយន្តឯកសារមួយ មានចំណងជើងថា “មហាអំណាច” ត្រូវចាក់បញ្ចាំងនៅ នៅថ្ងៃសុក្រ ថ្ងៃទី ១៧ ខែកុម្ភៈ។ មហោស្រពនេះនឹងរួមបញ្ចូលការផ្តោតទៅលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអ៊ីរ៉ង់ ក៏ដូចជា ជម្លោះនៅអ៊ុយក្រែនផងដែរ។ ភាពយន្តដែលគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់ និងរុស្ស៊ី ត្រូវបានហាមឃាត់៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner