ក្មេងប្រុសជាប់គាំងក្នុងគំនររញ្ជួយដី ជិត១១ថ្ងៃ ត្រូវទាញចេញទាំងនៅមានជីវិត

អត្ថបទដោយ៖
ធី ដា

អង់ការ៉ា៖ ក្រុមជួយសង្គ្រោះធ្វើការពេញមួយយប់នៅក្នុងប្រទេសទួកគី ដើម្បីរំដោះក្មេងប្រុសម្នាក់ ដែលជាប់គាំង អស់រយៈពេល ២៦០ម៉ោង ឬជិត១១ថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ធំមួយ វាយប្រហារប្រទេសនេះ។

ក្មេងប្រុសម្នាក់ត្រូវបានទាញចេញពីគំនរបាក់បែកនៃការរញ្ជួយដីនៅ ហាតាយ (Hatay) ប្រទេសទួកគី នៅថ្ងៃសុក្រ ថ្ងៃទី ១៧ ខែកុម្ភៈ បន្ទាប់ពីនៅរស់រានមានជីវិត អស់រយៈពេល២៦០ម៉ោង ឬស្មើនឹងជិត ១១ថ្ងៃ។

ក្រុមជួយសង្គ្រោះបានធ្វើការពេញមួយយប់ ដោយកាន់ភ្លើង និងថតការសង្គ្រោះ ហើយអបអរសាទរ នៅពេលដែលក្មេងនោះត្រូវបានលើកទៅកាន់កន្លែងសុវត្ថិភាព នៅលើរទេះរុញ។

គួរបញ្ជាក់ថា ការរញ្ជួយដីដ៏ធំ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍មុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦,១៨៧ នាក់ នៅភាគខាងត្បូងប្រទេសទួកគី ខណៈដែលអាជ្ញាធរនៅក្នុងប្រទេសស៊ីរីជិតខាងបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៥៨០០ នាក់ ជាតួលេខដែលបានផ្លាស់ប្តូរតិចតួច ក្នុងរយៈពេលប៉ុន្មានថ្ងៃ។

យ៉ាងណាក្តី ទាំងប្រទេសទួកគី និងស៊ីរី មិនបាននិយាយថា សល់មនុស្សប៉ុន្មាននាក់ទៀត នៅបាត់ខ្លួននៅឡើយទេ៕ ប្រភពពី Rueters ប្រែសម្រួលដោយ៖ លន់ សារ៉ាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner