អ៊ីតាលីអំពាវនាវឱ្យចិនដាក់សម្ពាធលើរុស្ស៊ី ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន

រ៉ូម៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក អាន់តូនីញ៉ូ តាចានី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវទៅកាន់សមភាគីចិនរបស់គាត់ គឺលោក វ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងរ៉ូម ឱ្យដាក់សម្ពាធលើរុស្ស៊ី ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន។

លោក តាចានី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសអ៊ីតាលី បន្ទាប់ពីជំនួបពិភាក្សាជាមួយលោក វ៉ាង ថា ប្រទេសចិនត្រូវតែដើរតួនាទីជាមូលដ្ឋានគ្រឹះ ដើម្បីជំរុញឆ្ពោះទៅរកសន្តិភាព ហើយថា លោកជឿជាក់ថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការប្ដេជ្ញាចិត្តក្នុងទិសដៅនេះ។

សេចក្តីថ្លែងការណ៍ខាងលើឱ្យដឹងទៀតថា នៅក្នុងកិច្ចពិភាក្សាជាមួយលោក វ៉ាង លោក តាចានី បានអះអាងឡើងវិញនូវតម្រូវការក្នុងការដាក់សម្ពាធលើរុស្ស៊ី ដើម្បីពង្រឹងលក្ខខណ្ឌសម្រាប់សន្តិភាព តាមរយៈការគាំទ្រផ្នែកការទូត, ការដាក់ទណ្ឌកម្មប្រកបដោយប្រសិទ្ធភាព, ផ្តល់ជំនួយមនុស្សធម៌ និងស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ។ លោក វ៉ាង គ្រោងនឹងទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ី នៅពេលបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុប៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner