តំបន់ប្រតិបត្តិការសឹករងកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២២ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៣

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញ ជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក និងវរៈសេនាតូចលេខ១ និងផ្នែកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម មេបញ្ជាការបានធ្វើការកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់កងឯកភាព ទាំងការិយល័យ ផ្នែកសឹករងកក្រុង ស្រុក វរ និងយោធិនទាំងអស់ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានបំពេញភារកិច្ច សម្រេចបានលទ្ធផលល្អតាមផែនការដែលថ្នាក់លើប្រគល់ជូន ក្នុងឆ្នាំ២០២២ កន្លង មក ។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម ក៏បានថ្លែងគូសបញ្ចាក់ផងដែរថា យោធិនគ្រប់រូប ត្រូវតែជាបុគ្គលប្រកបដោយសក្កដានុពល ទាំងបញ្ញា ស្មារតី ហើយត្រូវទទួលការបណ្តុះបណ្តាលហ្វឹកហ្វឺនជាប់ជាប្រចាំ ដែលទាំងអស់នេះគឺជាលក្ខណៈពិសេសរបស់យើង ហើយត្រូមានមោទនភាព នូវអ្វីដែលយើងមាន។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានពង្រឹងស្មារតីនូវការគោរពថ្នាក់ដឹកនាំ កម្មវិធីនយោបាយ យុត្តិសាស្រ្តចតុកោណតំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ហើយត្រូវកោរពនូវបាវចនា២ អភិក្រម៥ បទបញ្ញាត្តិ១០ និង ៦មិន ៨ត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាការពារឱ្យបានរដ្ឋធម្មនុញរដ្ឋធម្មនុញនៃព្រះរាជាណាកចក្រកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ គោរពនិងប្រតិបត្តិនូវរាល់ច្បាប់ បទបញ្ជា ក៏ដូចជាសេចក្តីណែនាំរបស់ថ្នាក់លើ ចូលរួមចំណែកក្នុងការកែទម្រងកងយោធពលខេមរភូមិន្ទ សំដៅលើកកម្ពស់សមត្ថភាពការងារ គុណភាព នយោបាយ អត្តចរិក សីលធម៌ រស់នៅស្អាតស្អុំ ពង្រឹងស្មារតី គោលជំហរ សតិអារម្មណ៍ គោរពវិន័យដាច់ខាត និងហានធ្វើពលីកម្មគ្រប់បែយ៉ាងដើម្បី ជាតិមាតុភូមិ និងប្រជាជន ដោយចូលរួមសហការល្អជាមួយនិងអាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់រូប ទៅលើកិច្ចការងារការពារ ថ្នាក់ដឹកនាំ នៅក្នុងភូមិសាស្តរបស់ខ្លួនទទួលខុសត្រូ និងចូលរួមជួយសង្រ្គោះគ្រោះមហន្តរាយផ្ដេងៗ ។

គួរបញ្ជាក់ថា បន្ទាប់ពីស្ដាប់បទអន្តរាគមន៍របស់បណ្ដាកងឯកភាពមួយចំនួន និងបានបំពាក់ឋានន្តរសក្កិ ជូនយោធិន ព្រមទាំងបានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិ ជូនដល់អង្គភាពនិងបុគ្គល ដែលមានស្នាដៃល្អក្នុងការងារប្រឡងប្រណាំង បង្កបង្កើនផលចិញ្ចឹមសត្វ។ ក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ ក៏បានអញ្ជើញចែកនូវ គ្រាប់ពូជដំណាំ បន្លែ ម៉ាស៊ីនបាញ់ថ្នាំ ធុងទឹកកក និងអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដល់ផ្នែកសឹករងក្រុង/ស្រុក ដើម្បីយកទៅដាំដុះនៅតាមអង្គភាពផងដែរ ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner