បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៣៦នាក់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣៦ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ១៤ករណី កាលពីថ្ងៃ ទី ១៦ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៣៦ នាក់ រួម មាន៖ ជួញដូរ ៩ ករណី ឃាត់ ១២ នាក់ , ដឹក ជញ្ជូន រក្សា ទុក ២ ករណី ឃាត់ ១០ នាក់ , ដាំ ដុះ ១ ករណី , បើកបរ ក្រោម ឥទ្ធិពល ១ ករណី ឃាត់ ៥ នាក់ , ប្រើប្រាស់ ១ ករណី ឃាត់ ៩ នាក់ រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។
សកម្មភាពខាងលើ បានធ្វើនៅប្រាំបួនខេត្ត រួមមាន: បាត់ដំបង, កំពង់ឆ្នាំង, កំពង់ចាម, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, រតនគិរី, តាកែវ, កំពត, ក្នុងនោះ មាន ៩អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ៨អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព ៕ ដោយ៖ ឆៃហួត និងប៊ុនធី