ជនចំណាកស្រុក ៧៣នាក់បានបង់ជីវិត នៅក្នុងការលិច កប៉ាល់ នៅប្រទេសលីប៊ី

លីប៊ី៖ អង្គការសហប្រជាជាតិ (អ.ស.ប)កាលពីថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹង ថា មានមនុស្ស ៧៣ នាក់ក្នុងចំណោម៨០នាក់បាន បាត់ បង់ជីវិតនៅក្នុងឧបទ្ទវហេតុលិចកប៉ាល់ ក្នុងពេលដែលពួកគេបាន ព្យាយាមធ្វើដំណើរចេញប្រទេសលីប៊ីទៅកាន់ទ្វីបអឺរ៉ុប។ចំណែក មូលហេតុនៃការលិចនេះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

កប៉ាល់តូចមួយដែលផ្ទុកមនុស្សចំនួន៨០នាក់ត្រូវបានសន្មត់ថា ធ្វើដំណើរ កាលពីថ្ងៃអង្គារ៍ចេញពីទីក្រុង Qasr-Al Akhyar នៃប្រទេសលីប៊ី ចម្ងាយ ប្រហែល៤៦ គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានី Tripoli ឆ្ពោះទៅកាន់ទ្វីប អឺរ៉ុបប៉ុន្តែត្រូវបានលិចនៅច្រកមហាសមុទ្រមេឌីទែរ៉ាណេដែលជាចំណុចកណ្តាលក្នុងការឆ្លងកាត់សម្រាប់ប្រជាជនអន្តោប្រវេសន៍។ ជុំវិញបញ្ហានេះ គេនៅមិនទាន់បានរកឃើញពីមូលហេតុ ដែលធ្វើឱ្យកប៉ាល់នេះលិច នៅឡើយទេ។ ក្នុងនោះដែរមនុស្សប្រាំពីរនាក់ត្រូវបាន ជួយ សង្គ្រោះ និងបញ្ជូនត្រឡប់ទៅកាន់មន្ទីរពេទ្រនៅប្រទេសលីប៊ីវិញក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈសាកសព ១១ នាក់ក្នុងចំណោម ៧៣នាក់ ប៉ុណ្ណោះត្រូវបាន រក ឃើញ។នេះបើផ្អែកតាមសម្តីរបស់អាជ្ញាធរប្រទេសលីប៊ី ។

យោងតាមអង្គការអន្តរជាតិទេសន្តរប្រវេសន៍( IOM) បានឱ្យដឹងថា បើគិត ចាប់ តាំងពីដើមខែ មករា ដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៣នេះ យ៉ាង តិចណាស់អ្នកចំណាកស្រុកជាង ១៣០ នាក់ត្រូវបានបាត់បង់ជីវិត នៅលើ មហាសមុទ្រមេឌីទែរ៉ាណេ ដោយសារការព្យាយាមរត់ចូលទៅរស់ នៅទ្វីប អ៊ឺរ៉ុប។ ទន្ទឹមនេះដែរ ប្រទេសលីប៊ី ក៏ជាចំណុចមួយសម្រាប់ជនចំណាក ស្រុកមកពីទ្វីបអាហ្រិក និង មជ្ឈិមបូព៌ា ឆ្លងកាត់ទៅកាត់ទៅអ៊ឺរ៉ុបផងដែរ។

កាលពីឆ្នាំ ២០១៤ ជនចំណាកស្រុកជាង ២៥ ០០០ ត្រូវបានរាយ ការណ៍ ថាបាត់បង់ជីវិតនិងបាត់ខ្លួននៅលើសមុទ្រមេឌីទែរ៉ាណេ ។ ចំណែកឯឆ្នាំ២០២២វិញ ប្រជាជនចំណាកស្រុកជាង ១៤៥០ នាក់ត្រូវ បានបាត់បង់ជីវិត និង១៧០០០ ផ្សេងទៀតនៅពុំទាន់រកឃើញ នៅឡើយ ទេរហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ អង្គការ IOM ក៏បានអំពាវនាវដល់រដ្ឋាភិបាលប្រទេសនីមួយៗ ផងដែរពីការបង្កើនសមត្ថភាពស្វែងរក និងជួយសង្គ្រោះ ព្រមទាំងបង្កើត សុវត្ថិភាព ក្នុងការចុះចតនិងច្បាស់លាស់ទៀងទាត់ចំពោះការធ្វើដំណើរទៅ៕
ដោយ៖ ឡេង អារីតា
ប្រភពព័ត៌មាន៖
At least 73 migrants “presumed dead,” 7 survive after shipwreck off Libya, U.N. says
https://www.cbsnews.com/news/libya-shipwreck-migrants-deaths/

ads banner