ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមផ្តោតទៅលើកិច្ចការធម្មតា ហើយសូមកុំភ្លេចគម្រោងដ៏មាន មហិច្ចតារបស់អ្នក។ ក្នុងនោះក៏សូមដាក់គំនិតរបស់អ្នកអោយបានសណ្តាប់ធ្នាប់ ហើយនាំ យកគម្រោងដែលបានចាប់ផ្តើមពីមុនមកគិត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យ រស់នៅក្នុងភាពអវិជ្ជមាន។ ធ្វើយ៉ាងណាបំពេញការងាររបស់អ្នកអោយបានល្អ និងត្រឹមត្រូវ ពីព្រោះកិច្ចការដែលអ្នកកំពុងធ្វើនេះនឹងផ្តល់ផលសំណាងយ៉ាងប្រសើរ។ ទន្ទឹមនឹងនេះ អ្នក អាចធ្វើការទំនាក់ទំនងបានល្អ។ ក្រៅពីនេះ សូមផ្តោតទៅលើការងារ ហើយកុំធ្វើអោយមិត្ត រួមការងាររបស់អ្នកមានការភ្ញាក់ផ្អើល។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមយកចិត្តទុកដាក់នៅក្នុងការធ្វើទំនាក់ទំនង ជាមួយនឹងអាជ្ញាធរ ឬថ្នាក់លើរបស់អ្នក ពីព្រោះជម្លោះ និងការយល់ខុសតិចតួចអាចនឹង កើតឡើង។ សូមប្រើវេលានៅក្នុងថ្ងៃនេះដើម្បីធ្វើផែនការឲ្យបានល្អប្រសើរ។ ការខិតចំប្រឹង ប្រែងរបស់អ្នកនឹងផ្តល់ផលក៏រីកចម្រើននៅថ្ងៃខាងមុខនេះ។ ហោរាសាស្រ្តអាជីព ព្រមាន ប្រឆាំងនឹងសកម្មភាពប្រញាប់ប្រញាល និងហានិភ័យ។ ការសម្រេចដោយការប្រញាប់ ប្រញាលនឹងអាចធ្វើអោយអ្នកប៉ះពាល់ ឬមានភាពអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្ម។ ក្រៅ ពីនេះ លោកអ្នកនឹងទទួលបានលទ្ធភាព ព្រមទាំងគំនិតច្នៃប្រឌិតច្រើន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយមានការ ព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ ការចំណាយដើមទុន ការបង្កើតកិច្ចការងារអាជី វកម្មថ្មីៗ នឹងធ្វើអោយអ្នកអាចរកបានប្រាក់ចំណេញច្រើន ហើយសូម្បីតែបញ្ហាក៏មិនអាច មានលទ្ធភាពគ្រប់គ្រាន់មករំខានអ្នកនោះទេ។ ចំណែកលោកអ្នកដែលបំពេញការងារខាង រដ្ឋ និងឯកជនគឺនឹងដំណើរការទៅដោយរលូន ហើយអ្នក៏អាចបញ្ចប់កិច្ចការងារទាំងនោះ ទាន់ពេលវេលា និងត្រឹមត្រូវ។ ចំណុចសំខាន់ដែលអ្នកត្រូវយកចិត្តទុកដាក់គឺការរៀបចំ គំនិតយោបល់អ្នកអោយបានតាមលំដាប់លំដោយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនៅក្នុងថ្ងៃនេះនឹងមាន ស្ថេរភាពល្អប្រសើរ។ រាល់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានផលតបស្នងយ៉ាង ប្រសើរ។ ក្នុងនោះ លោកអ្នកនឹងទទួលបានការផ្លាស់ប្តូរស្ថានភាពការងារអោយទៅជាល្អ ប្រសើរ ហើយលទ្ធភាពនេះ នឹងធ្វើអោយហិរញ្ញវត្ថុនេះកាន់តែប្រសើរនៅថ្ងៃខាងមុខផង។ ក្រៅពីនេះ ប្រហែលជាអ្នកនឹងមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលបានរំពឹងទុក ឬ មានការផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីផង។ ក្រៅពីនេះ សូមយកចិត្តទុកដាក់នឹងទំនាក់ទំនងជា មួយនឹងថ្នាក់លើ ពីព្រោះប្រហែលជាអ្នកនឹងអាចមានជម្លោះ ឬការប្រឆាំងគ្នាខ្លះផង។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មនានានៅក្នុងថ្ងៃនេះមាន អំណោយផលល្អប្រសើរ។ ផលចំណេញ និងឳកាសមានច្រើន ដូច្នេះសូមមានភាពរហ័ស រហួន ហើយប្រឹងប្រែងចាប់យកឳកាស។ អ្នកក៏អាចធ្វើដំណើរចាកចេញសម្រាប់កិច្ចការ ដែលអ្នកប៉ងប្រាថ្នាបាន។ ក្រៅពីនេះ សូមប្រយ័ត្នក្រែងមានការបាត់បង់ទិន្នន័យ ឬលិខិត ស្នាមសំខាន់។ ពិនិត្យវាយតម្លៃ និងត្រូវមានសណ្តាប់ធ្នាប់ផងទើបអ្នកអាចបញ្ចៀសផល រំខានបានច្រើន។ លើសពីនេះ មិនត្រូវមានការរិះគន់ចំពោះការងាររបស់មិត្តរួមការងាររបស់ អ្នកនោះទេ។ ក្រៅពីនេះ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ការរៀបចំកែលម្អគម្រោង ផែនការ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារបស់អ្នកហាក់មានការរវល់ខ្លាំង។ អ្នកក៏អាចនឹងមានការខាតបង់ផ្នែកហិរញ្ញវត្ថុមួយចំនួនផងដែរ។ សូមកាត់បន្ថយសកម្មភាព អាជីវកម្មអោយនៅក្នុងកំរិតដែលអ្នកគ្រប់គ្រងបាន។ ហើយប្រសិនបើអ្នកមិនអាចធ្វើបាន សូមព្យាយាមកំចាត់ហានិភ័យដែលអាចកើតឡើងនៅជុំវិញសកម្មភាពការងាររបស់អ្នក។ ហោរាសាស្រ្តណែនាំអោយលោកអ្នកជៀសអោយផុតពីប្រតិកម្មផ្លូវចិត្ត និងការបញ្ចេញ អារម្មណ៍ដ៏ឃោរឃៅ និងភាពឆេវឆាវ។ លើសពីនេះ ប្រហែលជាមិត្តរួមការងាររបស់អ្នកមិន តែងតែរំលែកជំនឿរបស់អ្នកនោះទេ ប៉ុន្តែនេះមិនមែនជាហេតុផលនាំភាពអាស្រូវឡើយ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមព្យាយាមកាត់បន្ថយកិច្ចការងារអោយស្ថិតនៅក្នុង របៀបត្រឹមត្រូវដែលអាចគ្រប់គ្រងបាន។ ចាកចេញពីស្ថានភាពមុខពីរ ឬសកម្មភាពដែល មិនច្បាស់លាស់ ការងារដែលមិនសមប្រកបនឹងវិជ្ជាជីវៈរបស់អ្នក។ ហោរាសាស្រ្តអាជីពផ្តល់ អនុសាសន៍ឲ្យរៀបចំរបៀបនៃការបំពេញការងារប្រចាំថ្ងៃ។ ក្នុងនោះ មិនត្រូវដោះស្រាយ ករណីជាច្រើនក្នុងពេលតែមួយនោះទេ។ រៀនពីរបៀបប្រើប្រាស់ពេលវេលារបស់អ្នកប្រកប ដោយប្រសិទ្ធភាព និងការធ្វើទំនាក់ទំនងជាមួយនឹងមនុស្សនៅជុំវិញខ្លួន។ ក្រៅពីនេះ កិច្ចការអាជីវកម្មក៏អាចមានការខាតបង់ហិរញ្ញវត្ថុតិចតួចផងដែរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមបំពេញការងារជាធម្មតារបស់អ្នក សូមបំភ្លេចមហិច្ចតាធំដុំសិន ចំណាយពេលដែលមាននៅក្នុងថ្ងៃនេះផ្តោតទៅលើការងារនៅក្រោមបន្ទុក។ ខិតខំប្រឹងប្រែងធ្វើទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសសមាជិក ក្នុងក្រុមការងាររបស់អ្នក។ ទន្ទឹមនឹងនេះ ក៏សូមមានភាពច្បាស់លាស់ចំពោះគម្រោងផែន ការ ពីព្រោះស្ថានភាពនៅខាងក្រៅអាចនឹងជះឥទ្ធិពលអាក្រក់ចំពោះការសម្រេចចិត្ត និង របៀបអនុវត្តការងារ។ ប្រការគួរជៀសវាងគឺការចំណាយពេលវេលាចោលដោយឥត ប្រយោជន៍មកនិយាយដើមចុង ឬកិច្ចការងារដែលមិនសំខាន់។ លើសពីនេះ សូមជ្រើសរើស ការងារសំខាន់មកបំពេញជាមុន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ស្ថានភាពសេដ្ឋកិច្ចនៅក្នុងថ្ងៃនេះត្រូវបាន ធានាយ៉ាងរឹងមាំបំផុត។ អ្នកអាចទទួលបានផលចំនេញច្រើនពីអាជីវកម្ម ការបណ្តាក់ទុន និងកិច្ចសហការ។ ផ្ទុយទៅវិញ សូមកុំចំណាយពេលវេលាចោលដោយឥតប្រយោជន៍ ពិសេសរាល់ការជួបជុំដែលមិនទាក់ទងនឹងការងារមិនគួរធ្វើនោះទេ។ សូមចាកចេញពី ផលប្រយោជន៍របស់អ្នកដទៃ ពិសេសទាក់ទងនឹងរឿងលុយកាក់។ ហើយការគោរពដែន របស់អ្នកគឺជាការសម្រេចចិត្តដែលត្រឹមត្រូវ។ ក្រៅពីនេះ រាល់ការផ្លាស់ប្តូរទីកន្លែងការងារ គឺ អាចធ្វើទៅបានដោយគ្មានផលរំខានដល់តិចឡើយ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លទ្ធផលការងាររបស់អ្នកមានភាពល្អប្រសើរ។ ការចំណាយពេលវេលា និងកំលាងកាយចិត្តត្រូវបានតបស្នងដោយសមរម្យ។ ចំពោះ បញ្ហានៅក្នុងថ្ងៃនេះនៅមាននៅឡើយ ដូច្នេះសូមចងចាំថាត្រូវពិនិត្យវាយតម្លៃ និងត្រូវពឹង អាស្រ័យទៅលើហេតុផលជានិច្ច។ ការផ្លាស់ប្តូរការងារ ឬទីកន្លែងការងារនៅក្នុងថ្ងៃនេះ ប្រហែលជាមិនចាំបាច់នោះទេ ពីព្រោះកិច្ចការក្នុងពេលបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាព ដែលមានលំនឹង ហើយក៏នឹងអាចផ្តល់ផលយ៉ាងប្រសើរក្នុងពេលអនាគតនេះ។ សូម ព្យាយាមបំពេញការងារដោយស្ងៀមស្ងាត់ ហើយរក្សាទំនាក់ទំនងល្អជានិច្ច។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចដោះស្រាយបញ្ហាចាស់ថ្មីបានយ៉ាងប្រសើរ។ គ្មានលក្ខខណ្ឌណាមួយនឹងធ្វើអោយអ្នកមានការលំបាកមិនអាចដោះស្រាយបាននោះទេ។ វាក៏នឹងប្រសើរបំផុត ប្រសិនបើអ្នកគ្រប់គ្រងការយល់ឃើញរបស់អ្នក ហើយព្យាយាម បំពេញការងារទៅតាមគម្រោងផែនការដែលអ្នកបានរៀបចំ។ ក្នុងនោះ សូមរំដោះខ្លួនចេញ ពីភាពសង្ស័យអោយបានក្នុងកំរិតអតិបរមា ប្រើប្រាស់ហេតុផល និងបទពិសោធន៍របស់អ្នក អោយបានត្រឹមត្រូវ។ ចំពោះលោកអ្នកដែលចង់ធ្វើដំណើរផ្លូវឆ្ងាយ សូមកុំមានការព្រួយ បារម្ភ ដំណើររបស់អ្នកត្រូវបានធានា។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយ អន្ទោលនៅជាមួយនឹងការងារដដែលៗ រឿងតែមួយ ឬគំនិតដដែលៗ។ ចាកចេញពីស្ថាន ភាពនេះ ព្យាយាមធ្វើទំនាក់ទំនង និងចាកចេញដើម្បីអ្នកទទួលបានគំនិតយោបល់ និង ចំណេះជំនាញថ្មីៗសម្រាប់អាជីព។ ការខាតបង់លុយកាក់ និងពេលវេលានៅក្នុងថ្ងៃនេះ ហាក់មានកំរិតខ្ពស់ ហេតុនេះសូមព្យាយាមដោះស្រាយមន្ទិលនានាអោយបានលឿន និង ត្រឹមត្រូវ។ សូមចាប់ផ្តើមចូលរួមសកម្មភាពជាក្រុមអោយបានច្រើន ចាកចេញដើម្បីធ្វើការ សិក្សារៀនសូត្រ ចូលរួមវគ្គបណ្តុះបណ្តាល និងបើកចិត្តទទួលការណែនាំពីអ្នកដទៃ។
ចំណាំៈ
ឆ្នាំទាំង៤ ខាល ថោះ វក ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃល្អសម្រាប់ធ្វើអាជីវកម្ម ការសាកល្បង និងការធ្វើទំនាក់ទំនងតូចធំ។