គយកម្ពុជានិងគយវៀតណាម សហការគា្នជាមួយការិយាល័យ ប្រឆាំង ការក្លែងបន្លំនៃប្រទេសអឺរ៉ុប ដើម្បីប្រឆាំងនឹងការ ធ្វើពាណិជ្ជ កម្មខុសច្បាប់
ភ្នំពេញ៖ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ការិយាល័យប្រឆាំងការក្លែងបន្លំនៃ ប្រទេសអឺរ៉ុប(OLAF)បានសហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម បានបើកកិច្ចប្រជុំ និង វគ្គបណ្តុះបណ្តាលស្តីពីប្រតិបត្តិការគយរួមគ្នា រវាងរដ្ឋបាលគយនៃ ប្រទេសសមាជិកអាស៊ី-អឺរ៉ុប (ASEM) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការរួមគ្នារវាងប្រទេសសមាជិកអាស៊ី-អឺរ៉ុប លើបញ្ហាការធ្វើពាណិជ្ជ កម្មខុសច្បាប់។

លោក Ernesto BIANCHI អគ្គនាយកនៃការិយាល័យប្រឆាំងការ ក្លែងបន្លំនៃប្រទេសអឺរ៉ុប បាននិយាយថា គោលបំណងនៃកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នារវាង ប្រទេសសមាជិកអាស៊ី-អឺរ៉ុប លើបញ្ហាការធ្វើពាណិជ្ជកម្មខុសច្បាប់ ដូចជា សារធាតុគ្រោះថ្នាក់ កាកសំណល់ប្លាស្ទិក ថ្នាំសម្លាប់សត្វ ល្អិតក្លែងក្លាយ និងការរត់ពន្ធបារីក្លែងក្លាយនិងថ្នាំជក់ តាមរយៈ ការចែករំលែកចំណេះដឹង បទពិសោធន៍ ព្រមទាំងបន្តពង្រឹងការ អនុវត្តប្រតិបត្តិការគយរួមគ្នារវាងប្រទេសសមាជិកអាស៊ី-អឺរ៉ុប តាមរយៈការអនុវត្តប្រតិបត្តិការរួមគ្នា (NOXIA)។
ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករ កម្ពុជា បានថ្លែងថា នៅក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ី-អឺរ៉ុបលើក ទី១៣ ដែលអង្គប្រជុំបានឯកភាពចាប់ផ្តើម អនុវត្តប្រតិបត្តិការគយ រួមគ្នារវាងប្រទេសសមាជិកអាស៊ី-អឺរ៉ុបដើម្បីប្រយុទ្ធប្រឆាំង ការ ធ្វើពាណិជ្ជកម្មខុសច្បាប់ លើសារធាតុគ្រោះថ្នាក់ ទទួលបាន សមិទ្ធផល សំខាន់ៗជាច្រើន។
លោកបានបញ្ជាក់ថា៖« ក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាល នៃ ប្រទេស បែលហ្ស៊ិក ការិយាល័យប្រឆាំងការក្លែងបន្លំនៃប្រទេសអឺរ៉ុប (OLAF) ត្រូវបានចាត់តាំងជាអ្នកសម្របសម្រួលការអនុវត្តប្រតិបត្តិការគយរួមគ្នារវាងប្រទេសសមាជិកអាស៊ី-អឺរ៉ុប ដោយមានការគាំទ្រពីរដ្ឋបាល គយនៃប្រទេសកម្ពុជា និងប្រទេសវៀតណាមជាប្រទេសសម្រប សម្រួល »។
លោកអគ្គនាយករងក៏បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋ បាល គយនៃប្រទេសសមាជិកអាស៊ី-អឺរ៉ុប ទាំងកម្រិត ទ្វេភាគី និង តំបន់ មានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម ដើម្បី ចូលរួមចំណែកការពារសង្គម បរិស្ថាន និងសុខុមាលភាព របស់ប្រជាពលរដ្ឋនៃប្រទេសជាសមាជិកអាស៊ី-អឺរ៉ុប ដូចជា ការចូលរួមទប់ស្កាត់នូវការធ្វើពាណិជ្ជកម្មខុសច្បាប់ រួមមាន៖ សារធាតុគ្រោះថ្នាក់, កាកសំណល់ប្លាស្ទិក, ថ្នាំសម្លាប់ សត្វល្អិត ក្លែងក្លាយ និងការរត់ពន្ធបារីក្លែងក្លាយ និងថ្នាំជក់ ជាដើម។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រៅពីកិច្ចប្រជុំនេះហើយ តំណាងរដ្ឋបាលគយកម្ពុជាក៏បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយអូស្រ្តាលី និង រដ្ឋបាលគយណូវែលសេឡង់ ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិ ការរវាងរដ្ឋបាលគយទាំងពីរ និងពិភាក្សាលើការ ស្នើសុំ ជំនួយបច្ចេកទេស និងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈ យោគ យល់គ្នា លើការងារគយរវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយ អូស្រ្តាលី និងរៀបចំអនុស្សរណៈយោគយល់គ្នាលើការងារគយ រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយណូវែលហ្សេឡង់ផងដែរ។
សូមជម្រាបថា កិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាល ក្នុងរយៈពេល បី ថ្ងៃនេះ បានផ្តោតសំខាន់លើ ១.កិច្ចសហប្រតិបត្តិការគយ រួមគ្នា ក្រោមក្របខ័ណ្ឌ ASEM, ២.ការវាយតម្លៃពីការប្រឈមនានា,៣.ការរៀបចំសេចក្តីព្រាងផែនការប្រតិបត្តិការគយរួមគ្នា និងការចែក រំលែកបទពិសោធន៍រវាងរដ្ឋបាលគយនៃប្រទេសសមាជិក ASEM៕
ដោយ៖វណ្ណ សុជាតា