វីដេអូ ដ្រូនបង្ហាញពីរថភ្លើង ធ្លាក់ផ្លូវនៅរដ្ឋមីឈីហ្គែន សហរដ្ឋអាមេរិក

មីឈីហ្គែន៖ វីដេអូ ដ្រូន (Drone) បានបង្ហាញពីរថភ្លើងដឹកទំនិញ ជាសារធាតុមានគ្រោះថ្នាក់ ត្រូវបានបានធ្លាក់ផ្លូវ ក្នុងរដ្ឋមីឈីហ្គែន (Michigan) នៃសហរដ្ឋអាមេរិក។

រថភ្លើងនៃក្រុមហ៊ុន ន័រហ្វូក សោធើន (Norfolk Southern) ដែលផ្ទុកវត្ថុគ្រោះថ្នាក់ផ្សេងៗ បានក្រឡាប់នៅខាងក្រៅក្រុង ដេ ត្រយ (Detroit) កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្នុងនោះ ទូរថភ្លើងចំនួន ៦ ក្នុងចំណោម ៣០ ទូនៃរថយន្តសរុប បានធ្លាក់ចេញពីផ្លូវដែក នៅតំបន់ បេឡេ វីល (Belle Ville) នៃរដ្ឋមីឈីហ្គែន (Michigan)។

អាជ្ញាធរមូលដ្ឋានបាននិយាយថា រថយន្តរថភ្លើង១គ្រឿងនេះមានផ្ទុកសារធាតុ ក្លរីនរាវ ប៉ុន្តែនាយកដ្ឋានពន្លត់អគ្គីភ័យបានបញ្ជាក់ថា មិនមានសញ្ញានៃការលេចធ្លាយ ឬខូចខាតនោះទេ ហើយការធ្លាក់ផ្លូវរថភ្លើងនេះ មិនបង្កគ្រោះថ្នាក់ដល់សាធារណជនឡើយ។

ទាំងទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA), នាយកដ្ឋានបរិស្ថាននៃរដ្ឋ មីឈីហ្គែន (Michigan ) និង ទាំងសន្តិសុខប្រចាំតំបន់ ព្រមទាំង ស្ថាប័នជំនាញផ្សេងទៀត ត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនេះ ប៉ុន្តែ មិនមានរាយការណ៍ថា មានរបួសទេ។

ឧបទ្ទវហេតុនៅក្នុងរដ្ឋ មីឈីហ្គែន (Michigan) លើកនេះបានកើតឡើង នៅរយៈពេលពីរសប្តាហ៍បន្ទាប់ពីរថភ្លើងរបស់ ក្រុមហ៊ុន ន័រហ្វូក សោធើន (Norfolk Southern) ដាច់ដោយឡែកមួយទៀត បានធ្លាក់នៅជិតព្រំដែនរវាងរដ្ឋ អូហៃយ៉ូ (Ohio) និងរដ្ឋ ប៉ែនស៊ីលវ៉ានៀ (Pennsylvania) ដោយដឹកសម្ភារៈគ្រោះថ្នាក់ផងដែរ។

កាលពីថ្ងៃទី ៣ ខែកុម្ភៈ ការធ្លាក់ផ្លូវរថភ្លើងដែលក៏ដំណើរការ ដោយក្រុមហ៊ុន ន័រហ្វូក សោធើន (Norfolk Southern)បានបណ្តាលឱ្យមានអគ្គីភ័យដែលបញ្ចេញផ្សែងហុយពេញទីក្រុង និងបង្ខំឱ្យអ្នកស្រុករាប់ពាន់នាក់ជម្លៀសចេញ ខណៈដែលបុគ្គលិកផ្លូវដែកបានបង្ហូរ និងដុតបំផ្លាញសារធាតុគីមីពុល៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner