ពន្ធដារ ក្រើនរំលឹកដល់សហគ្រាសទាំងអស់ ត្រូវទៅប្រកាសបង់ ពន្ធឱ្យ បានត្រឹមត្រូវ ជៀសវាងរងការពិន័យ ទោសទណ្ឌ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នៅក្នុងវេទិកា “កិច្ចពិភាក្សាតុមូលក្នុងកម្មវិធី KPMG Tax Institute ស្ដីពីច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ និងពាណិជ្ជកម្ម” រវាងអគ្គនាយកដ្ឋានពន្ធដារ (អពដ) និងក្រុមហ៊ុន ខេ ភី អឹម ដ្ឋី ខេមបូឌា (K PM G CAMBODIA LTD) កាលពីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់ គ្រង អ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ សហ គ្រាស ទាំងអស់ ត្រូវកាន់កាប់បញ្ចិកាគណនេយ្យ និងប្រកាសបង់ពន្ធ ឱ្យបានត្រឹមត្រូវ។
លោកបានបញ្ជាក់ដូច្នេះថា ៖«ក្នុងរដូវកាលនៃដាក់លិខិតប្រកាស បង់ពន្ធលើប្រាក់ចំណូល បើខាតឱ្យច្បាស់ថាខាត បើចំណេញ ឱ្យប្រាកដថាចំណេញ ចៀសវាងការចុះធ្វើសវនកម្មពន្ធដារដែលអាច មាន ការកំណត់ពន្ធឡើងវិញ និងត្រូវទទួលរងពិន័យ ទោសទណ្ឌ ជាយថាហេតុ»។
លោកបញ្ជាក់ថា ការពង្រឹងអភិបាលកិច្ចល្អ រដ្ឋបាលកិច្ចល្អ ប្រសិទ្ធ ភាព នៃភាពជាអ្នកដឹកនាំនិងការគ្រប់គ្រង និងគុណាធិបតេយ្យ គឺ ជាគោលការណ៍ស្នូលនៃកំណែទម្រង់ និងទំនើបកម្មនៃអគ្គនាយកដ្ឋាន ពន្ធដារ ដើម្បីឈានទៅបង្កើត ប្រព័ន្ធពន្ធដារមួយដ៏រឹងមាំ បង្កភាពងាយ ស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចវេះពន្ធ និងពង្រឹង តម្លាភាពក្នុងការបង់ពន្ធ ព្រមទាំងពង្រឹងនូវការប្រកួត ប្រជែងដោយស្មើភាព ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និង សមធម៌ក្នុងចំណោមអ្នកជាប់ពន្ធទាំងឡាយ។
ចំពោះការរៀបចំវេទិកាកិច្ចពិភាក្សាតុមូលវិញ លោក រតនា បាន ឱ្យដឹងថា នេះជាលើកទី១ ដែលក្រុមហ៊ុន KPMG បានរៀបចំ កម្មវិធីនេះឡើង និងបានអញ្ជើញតំណាងអគ្គនាយកដ្ឋានពន្ធដារ ចូលរួម។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ តែងតែផ្ដល់កិច្ចសហការ និងចូលរួមក្នុងវេទិកានានាជាបន្តបន្ទាប់ ដែលរៀបចំ ឡើងដោយ វិស័យ ឯកជន អង្គការ សមាគម សភាពាណិជ្ជកម្មជាតិ និងអន្តរជាតិ ជាដើម ក្នុងគោលដៅ ធ្វើការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព ច្បាប់និង បទប្បញ្ញត្តិស្តីពីពន្ធដារ ព្រមទាំងផ្សព្វផ្សាយ និងចែករំលែកអំពីកម្មវិធី កំណែទម្រង់ និងទំនើបកម្មប្រព័ន្ធពន្ធដារកម្ពុជា។

លោកបានបន្ថែមថា សម្រាប់ក្រុមហ៊ុន KPMG គឺជាក្រុមហ៊ុន អន្តរជាតិ មួយ ដែលមាន វិជ្ជាជីវៈ និងជំនាញផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារ ដែលតែងតែសហការ និងបានចូលរួមកិច្ច ប្រជុំផ្តល់ ធាតុចូលរវាងវិស័យ ឯកជន និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យពន្ធដារផងដែរ។ ជាពិសេស ក្រុមហ៊ុន KPMG បានដើរតួនាទីភ្នាក់ងារសេវាកម្មពន្ធដារ បានជួយសម្របសម្រួលចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) និងរៀបចំលិខិតប្រកាសសារ ពើពន្ធ របស់អ្នកជាប់ពន្ធអនិវាសនជនផងដែរ។

លោកបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារបាន ប្រមូលចំណូលពន្ធបានប្រមាណ ៣ ៤៥៥,១១ លានដុល្លារអាមេរិក ស្មើនឹង ១២២,៥៤ភាគរយ នៃផែនការ ទោះបីជាសេដ្ឋកិច្ចកម្ពុជាទើប តែចាប់ផ្តើមងើបពីវិបត្តិនៃជំងឺកូវីដ១៩ និងទទួលរង ផលប៉ះពាល់នៃ ជម្លោះរវាងប្រទេសរុស្សី និងអ៊ុយក្រែនក៏ដោយ។ លទ្ធផលគួរជាទី មោទនៈនេះ គឺមិនមែនជាការបន្ថែម បន្ទុកពន្ធទៅ លើអ្នក ជាប់ពន្ធនោះ ទេ ប៉ុន្តែវាបានមកពីការខិតខំប្រឹងប្រែងឥត ឈប់ឈរ ក្នុងការអនុវត្ត កម្មវិធី កំណែទម្រង់ និងការធ្វើទំនើបកម្មប្រព័ន្ធ ពន្ធដារ៕
ដោយ៖វណ្ណ សុជាតា

ads banner