តើ CCIM និង VOD ជាប់ពាក់ព័ន្ធអ្វីខ្លះក្នុងផែនការបដិវត្តន៍ពណ៌នៅកម្ពុជា?

ភ្នំពេញ៖ អតីតបុគ្គលិកវិទ្យុវីអូឌីម្នាក់បានទម្លាយព័ត៌មានឱ្យដឹងថាវិទ្យុ វីអូឌី (VOD) ដែលទទួលជំនួយបរទេស គឺជាឧបករណ៍បំពងសំឡេងប្រឆាំងដែលស្វែងរកតែចំណុចអវិជ្ជមានក្នុងសង្គមដើម្បីផ្សាយទាញទម្លាក់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរដ្ឋាភិបាលនិងគណបក្សប្រជាជន ក្នុងទិសដៅដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំងវាយប្រហារ រិះគន់ ញុះញង់និងផ្តួលរំលំរដ្ឋាភិបាល។ ក្នុងទិសដៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីគាំទ្រលើការផ្លាស់ប្តូររដ្ឋាភិបាលនៅកម្ពុជានេះហើយ បានជារយៈពេល២០ឆ្នាំមកនេះ វិទ្យុវីអូឌី ដែលបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៣ ដោយជ្រកក្រោមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយ កឹម សុខា រហូតមកដល់មុនពេលបិទនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ ប៉ា ងួនទៀង បានទទួលជំនួយថវិកាជាច្រើនលានដុល្លារដើម្បីបំពេញបេសកកម្មរបស់ខ្លួន។ កឹម សុខា បាននិយាយហើយថាដើម្បីផ្តួលរំលំរដ្ឋាភិបាលដូចនៅប្រទេសយូហ្គោស្លាវី គឺត្រូវជីកគាស់ពីក្រោម។ ដូច្នេះ វិទ្យុវីអូឌី នេះគឺជាមធ្យោបាយការងារសតិអារម្មណ៍មួយដែលបរទេសបានរៀបចំឡើង និងបានផ្តល់ការគាំទ្រថវិកា។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ខ្ញុំជាសម រង្ស៊ី។ គណនីហ្វេសប៊ុកឈ្មោះ ខ្ញុំជាសម បានបន្តថា ប្រភពថវិកាសំខាន់ដែលវិទ្យុនេះទទួលបានរួមមាន មូលនិធិរបស់ George Soros ដែលផ្តល់ជំនួយដល់ក្រុមបដិវត្តន៍ពណ៌ផ្សេងៗនៅលើសកលលោក, ជំនួយពីសហរដ្ឋអាម៉េរិករួមមានពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងជំនួយពីសហភាពអឺរ៉ុប ប្រទេសដាណឺម៉ាក់ ប្រទេសន័រវេស ប្រទេសស៊ុយអែតជាដើម។ ករណីនេះ គួរក្រសួងមហាផ្ទៃពិនិត្យលើប្រភពថវិកា និងសកម្មភាពរបស់មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឯករាជ្យនេះ ដើម្បីកុំឱ្យក្រុមជនបំផ្លាញជាតិនិងបដិវត្តន៍ពណ៌នៅជ្រកក្រោមអង្គការនេះទៀត!៕
ដោយ៖ពលជ័យ

ads banner