អាជ្ជាធរស្រុក បា ធ្វើពិធីក្រុងពាលី ចាក់គ្រឹះសាងសង់ស្ពានថ្មមួយឆ្លងកាត់ស្ទឹង ភ្ជាប់ព្រំប្រទល់រវាង ខេត្តព្រំដែន និងខេត្តទេសចរណ៍

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរស្រុក បា ធ្វើពិធីក្រុងពាលី ចាក់គ្រឹះ សាងសង់ស្ពានថ្មមួយឆ្លងកាត់ស្ទឹង ភ្ជាប់ស្រុកចំនួនពីរនៃព្រំប្រទល់រវាង ខេត្តព្រំដែន និងខេត្តទេសចរណ៍ ។ អាជ្ញាធរស្រុក បានធ្វើពិធីក្រុងពាលី ចាក់គ្រឹះ សាងសង់ស្ពានថ្មមួយឆ្លងកាត់ស្ទឹង ភ្ជាប់ស្រុក ចំនួនពីរនៃ ព្រំប្រទល់រវាង ខេត្តព្រំដែន និងខេត្តទេសចរណ៍ ។

លោក មាស ហ៊ឹក ប្រធានក្រុមប្រឹក្សា ឃុំប្រាសាទ បា បានឲ្យដឹង ថ្នាក់ដឹកនាំស្រុក ព្រះនេតព្រះ ក៏ដូចជា ស្រុកក្រឡាញ់ បានឯកភាព គ្នា ធ្វើស្ពានថ្ម ឬស្ពាន បេតុងមួយកន្លែង មានទំហំ ៨ម៉ែត្រ និង ៤៦ ម៉ែត្រ ស្ថិតត្រង់ចំនុច ភូមិ ទន្លាប់ ក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះខេតបន្ទាយមានជ័យ ដោយស្ពាននេះ ឆ្លងកាត់ដងស្ទឹងភ្ជាប់ទៅភូមិ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

លោក ឃូ ពៅ អភិបាលស្រុកព្រះនេតព្រះ បានបញ្ជាក់ពីស្ពានបេតុង ដែលកំពុងដំណើរការ សាងសង់ នឹងបានប្រើប្រាស់នាពេលខាងមុខ អាចឲ្យយានយន្ត អ្នកដំណើរ ឆ្លងកាត់បាន ដោយគេអាចធ្វើដំណើរ បែកចេញពីកំណាត់ផ្លូវជាតិលេខ ៦ ពីខេត្តបន្ទាយមានជ័យ ឆ្ពោះមកខេត្តសៀមរាប ។ម្យ៉ាងទៀតការឆ្លងកាត់ពី ស្រុកព្រះនេតព្រះ មកស្រុកក្រឡាញ់ បានជិត គឺមិនចាំបាច់វាងផ្លូវឆ្ងាយ ។ និយាយជារួម ស្ពានបេតុងមួយនេះ ក៏ជាផ្លូវ វាងមួយកាត់បន្ថយការ ស្ទះចរាចរ លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងស្រុកព្រះនេតព្រះនិងស្រុក្រឡាញ់។

អភិបាលស្រុកព្រះនេតព្រះ លោកឃូពៅ បានបន្ថែមទៀតថា ស្ពាន បេតុងកំពុងធ្វើ វា មានសារៈប្រយោជន៍ ក្នុងការចរាចរ ការដឹកទនិញ និងកសិផលពីខេត្តមួយ ទៅកាន់ខេត្តមួយទូទាំងប្រទេស ជាពិសេសភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ធ្វើដំណើរចេញចូលដោយឆ្លងកាត់ពីខេត្តបន្ទាយមានជ័យព្រំដែនកម្ពុជា ថៃ ទៅកាន់តំបន់ទេសចរណ៍ នៃខេត្តសៀមរាប ។ ហើយក្នុងនោះ ភ្ញៀវក៏អាចចូលមកទស្សនា រមណីយដ្ឋាន ប្រាសាទនានាក្នុងខេត្តបន្ទាយមានជ័យផងដែរ ។

អាជ្ញាធរស្រុកបានឲ្យដឹងថា ស្ពានបេតុងមួយនេះ កើតឡើងពីថវិកាចូលរួមរបស់រដ្ឋបាល ស្រុកនិង សប្បុរសជន រួមជាមួយការឧបត្ថម្ភ ពី ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ៕
អត្ថបទ គៀន ច័ន្ទហ៊ីន

ads banner