ឥណ្ឌាត្រៀមធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 ចុងសប្តាហ៍នេះ

ញូដេលី៖ ការរៀបចំត្រៀមនានា នៅមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងកិច្ចប្រជុំកម្រិតទេសសាភិបាលធនាគារកណ្តាល បាននិងកំពុងដំណើរការ នៅទីក្រុង បេងហ្គាលូរូ (Bengaluru) នៅប្រទេសឥណ្ឌា។

ការត្រៀមរៀបចំកំពុងដំណើរការ នៅក្នុងទីក្រុង បេងហ្គាលូរូ (Bengaluru) នៃរដ្ឋកាណាតាកា (Karnataka) ភាគកណ្តាលនៃប្រទេសឥណ្ឌា មុនពេលកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងអភិបាលធនាគារកណ្តាល រៀបចំឡើងជាផ្លូវការ នៅទីនោះ។

បើតាមលោក អាចាយ សិត (Ajay Seth) លេខាធិការ នៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនៃក្រសួងហិរញ្ញវត្ថុឥណ្ឌា បានមានប្រសាសន៍ឲ្យដឹងថា “យើងរំពឹងថា នឹងមានគណៈប្រតិភូជាង ៧០ គណៈតិភូ និងភ្ញៀវគណៈប្រតិភូសរុប ច្រើនជាង ៥០០នាក់»។

លោកបានបន្តថា ជាការពិតណាស់ រួមទាំងរដ្ឋមន្ត្រី ទេសសាភិបាល និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសផ្សេងៗដែលជាសមាជិក G20 ក៏ដូចជា តំណាងបណ្តាប្រទេសដែលត្រូវបានអញ្ជើញដោយប្រធានាធិបតីឥណ្ឌា ព្រមទាំង បណ្តាអង្គការអន្តរជាតិផងដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងកិច្ចប្រជុំកម្រិតទេសសាភិបាល ធនាគារកណ្តាល លើកដំបូង ក្រោមការដឹកនាំរបស់ឥណ្ឌា ដែលជាប្រធានប្តូរវេន នៃប្លុកបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬ G20 ត្រូវបានកំណត់ថា នឹងរៀបចំឡើង ចាប់ពីថ្ងៃទី២៤ ដល់ ទី២៥ កុម្ភៈ ឆ្នាំ២០២៣៕ ប្រភពពីAFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner