អគ្គនាយកដ្ឋានកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី ជំងឺផ្សិតហ៊ុយសារី យ៉ូមស្រពោនលឿងស្លឹក លើដំណាំចេក

ភ្នំពេញ ៖ ដោយមានកិច្ចសហការរវាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំងឺផ្សិតហ៊ុយសារី យ៉ូមស្រពោនលឿងស្លឹកលើដំណាំចេក ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពរបស់មន្ត្រីជំនាញបន្ថែមលើការកំណត់ រោគវិនិច្ឆ័យ និងប្រព័ន្ធអង្កេតតាមដានជំងឺផ្សិតហ៊ុយសារីយ៉ូមស្រពោនលឿងស្លឹក លើដំណាំចេកនៅប្រទេសកម្ពុជា ព្រមទាំងចាត់វិធានការគ្រប់គ្រងសមាសភាពចង្រៃលើចម្ការចេកអំបូងលឿង ។

វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពដំណាំចេកតាមរយៈការគ្រប់គ្រង ការធ្វើអង្កេត ការធ្វើរោគវិនិច្ឆ័យ ការតាមដាន ការចាត់វិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃពិសេសជំងឺស្រពោនលឿងស្លឹក ដែលជាកត្តាគន្លឹះ មិនអាចខ្វះបានក្នុងការចូលរួមចំណែកកិច្ចអភិវឌ្ឍន៍ដំណាំចេកអំបូងលឿងឱ្យទទួលបានជោគជ័យដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយនិរន្ដរភាពយូរអង្វែង ។

សូមជម្រាបជូនផងដែរថា វគ្គបណ្តុះបណ្តាលនេះ ជាសកម្មភាពមួយរបស់គម្រោងស្ដីពីការអភិវឌ្ឍសមត្ថភាពក្នុង ការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ FAO-China South-South(GCP/INT/291/CPR) 1
ផ្តើមចេញពីវគ្គបណ្តុះបណ្តាលនេះ យើងនឹងអាចផ្ដល់ឱកាសដ៏ល្អដើម្បីបង្កើននូវចំណេះដឹងបន្ថែមដល់ បណ្តក្រុមហ៊ុន ក៏ដូចជាម្ចាស់កសិដ្ឋានចេក ក្នុងការទប់ស្កាត់និងគ្រប់គ្រងជំងឺស្រពោនលឿងស្លឹកលើដំណាំចេក ដែលជាមូល ដ្ឋានមួយក្នុងការថែរក្សាទីផ្សារនាំចេញឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង។

ដើម្បីសម្រេចគោលដៅនេះ យើងត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាតាមនីតិវិធីជា ធរមានជាមួយគ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ៕

សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner