ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោក

អត្ថបទដោយ៖
ជា សេឌី

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក Nkulumo Zinyengere ប្រធានក្រុមបេសកកម្មទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោក (World Bank) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីប្រមូលធាតុចូលសម្រាប់របាយការណ៍ស្ដីពី អាកាសធាតុនិងការអភិវឌ្ឍ របស់ធនាគារពិភពលោក ធ្វើយ៉ាងណាឱ្យរបាយការណ៍នោះ មានខ្លឹមសារស្របតាមផែនការសកម្មភាព និងគោលនយោបាយជាតិរបស់កម្ពុជា។

បន្ទាប់ពីបានស្ដាប់បទបង្ហាញខ្លីអំពីដំណើរការនិងគោលបំណងនៃការសរសេររបាយការណ៍រួច ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់អ្នកជំនាញរបស់ធនាគារពិភពលោក អំពីទស្សនវិស័យនៃវិស័យកសិកម្ម ដែលឯកឧត្តមផ្ដោតសំខាន់លើការលើកកម្ពស់សន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច ៕

សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner