តុលាការកំពូលរក្សាសេចក្តីសម្រេចឧទ្ធរណ៍លើការផ្តន្ទាទោសលោក សុន ឆ័យ (Video Inside)

តុលាការកំពូលបានសម្រេចនៅថ្ងៃទី២៣កុម្ភៈរក្សាតម្កល់សេចក្តីសម្រេចទាំងស្រុងរបស់ សាលាឧទ្ធរណ៍លើសំណុំរឿងលោក ស៊ុន ឆ័យ ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប។

គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ត្រូវបានគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអនុប្រធានគណបក្សភ្លើងទៀនរូបនោះបានចោទប្រកាន់ធ្ងន់ៗថាមានការទិញ និងលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាឆ្នាំ២០២២។

តុលាការសាលាដំបូងបានផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យបង់ថវិកា ចូលរដ្ឋចំនួន ៩លានរៀលចំពោះការចាញ់បណ្តឹងរបស់គជប។ តុលាការបានបង្គាប់ឱ្យលោក សុន ឆ័យ ដែលចាញ់ក្តីគណបក្សប្រជាជនកម្ពុជា ត្រូវបង់សងជម្ងឺចិត្តគណបក្សប្រជាជនចំនួន ៣ពាន់ លានរៀល និងបង់ចូលថវិការដ្ឋចំនួន៨លានរៀល។

លោក សុន ឆ័យ បានប្តឹងបន្តទៅសាលាឧទ្ធរណ៍។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ បានសម្រេចរក្សា តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈជាដដែល ប៉ុន្តែបានសម្រេចកែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណងជំងឺចិត្តកាន់តែច្រើនជាងមុន។

លោក សុន ឆ័យ បានបន្តប្តឹងទៅតុលាការកំពូល។ តុលាការកំពូលនៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៣ បានបានប្រកាសសាលដីកាដោយសម្រេចតម្កល់សេចក្តីសម្រេចទាំងស្រុង របស់សាលាឧទ្ធរណ៍ឥតប្រែប្រួលឡើយ។

ads banner