នៅសល់៧១ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត២៩ថ្ងៃមកហើយ។ កម្ពុជានៅសល់រយៈពេល៧១ថ្ងៃទៀត ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២ ។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍បញ្ជាក់នៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៣ បានអំពាវនាវការយកចិត្តទុកដាក់ដល់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ។

គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៧១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។

នៅប្រមាណ៧១ដែលកម្ពុជានឹងត្រៀមប្រកាសបើកកីឡាស៊ីហ្គេមនេះ ប្រទេសជប៉ុនបានជូនដំណឹងមកថា គេត្រៀមនឹងបញ្ជូនអាជ្ញាកណ្តាលចំនួន៤០នាក់ ដើម្បីជួយកម្ពុជាក្នុងការរៀបចំការប្រកួតខាងមុខនេះ។

យោងតាមមន្ត្រីរៀបចំកីឡា គឺចាប់ពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣, កម្ពុជានឹងទទួលគណៈប្រតិភូ ក្នុងក្រុមកីឡាករពីប្រទេសនានាដែលនឹងមកដល់ជាបណ្តើរៗ។ នៅថ្ងៃទី២៩មេសា នឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់…និងរហូតដល់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមធ្វើពិធីបើក។ ចំណែកមុខកីឡាដែលនឹងត្រូវដាក់ ចេញប្រកួតទាំងអស់ក្នុងកីឡាស៊ីហ្គេមខាងមុខនេះ មានទាំងអស់ចំនួន ៣៧ប្រភេទកីឡា។

ads banner