រាជរដ្ឋាភិបាលស្វែងរកកិច្ចសហការ ខណៈដាក់ចេញចក្ខុវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥ (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាដែលបានប្តេជ្ញាការបោសសំអាតមីនឱ្យអស់ចេញពីកម្ពុជាក្នុងរយៈប្រមាណជាង២ឆ្នាំទៅមុខទៀតនេះ បានធ្វើសេចក្តីអំពាវនាវ៤ចំណុចនៅចំពោះមុខ នៃចក្ខុវិស័យ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។

សេចក្តីអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើតាមរយៈសារលិខិតមួយ ចុះថ្ងៃទី២៣កុម្ភៈ ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីគ្រាប់មីន។ សេចក្តីអំពាវនាវ៤ចំណុចបានធ្វើទៅកាន់ប្រជាពលរដ្ឋ, ក្រសួងស្ថាប័ន, ប្រតិបត្តិករ កំពុងធ្វើការដោះមីន និងម្ចាស់ជំនួយអន្តរជាតិ។ សេចក្តីអំពាវនាវទាំង៤ចំណុចបាន ផ្តោតលើការជម្រុញកាន់តែខ្លាំងការផ្សព្វផ្សាយយល់ដឹងអំពីគ្រោះថ្នាក់គ្រាប់មីន, ការកំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម, សេចក្តីអំពាវនាវប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្ម ភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម និង អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការដោយសារគ្រឿងផ្ទុះទាំងនេះ និងការកៀរគរធនធាន, ជំរុញការចូលរួមពីវិស័យឯកជន ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ“កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។

សេចក្តីអំពាវនាវដដែល បានដាស់តឿនពលរដ្ឋដែលប្រទះឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ និងប្រញាប់ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីការយកគ្រាប់សង្ស័យទាំងនោះទៅកម្ទេចចោល។

ads banner