សម្តេចតេជោ ហ៊ុន សែន ជម្រុញការតែងតាំងស្ត្រីក្នុងជួរដឹកនាំមន្ត្រីរាជការ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការតែងតាំងស្ត្រីក្នុងជួរដឹកនាំមន្ត្រីរាជការមានតិច និងទាបជាងគោលដៅដាក់ចុះដោយរាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការលើកកម្ពស់សិទ្ធិស្ត្រី បានដាក់ចេញនូវគោលដៅកំណត់អត្រាស្ត្រីបំរើការក្នុងជួរមន្ត្រីរាជការ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថាក្នុងឆ្នាំ២០២២កន្លងមកនេះ អត្រាមន្ត្រីរាជការជាស្ត្រីមានប្រមាណតែ៤២ភាគរយទេ ដែលទាបជាងគោលដៅដាក់ចេញ៤៨ភាគរយ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់យ៉ាងនេះ។

សម្តេចតេជោ បានស្នើរកការជម្រុញការតែងតាំងស្រ្តីឱ្យបានច្រើនជាងបច្ចុប្បន្ន។ សម្តេចបានបន្ថែមថា ដើម្បីជម្រុញការលើកកម្ពស់តួនាទីស្ត្រីនៅគ្រប់កម្រិត លុះត្រាតែគេកុំមើលរំលងស្តី្រ ដែលមានសមត្ថភាព។

ads banner