ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររដ្ឋឯកជន នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ ហើយពេលនេះសំដីរបស់លោកអ្នកហាក់មានអំណាចណាស់​ ដូច្នេះប្រើឳកាសនេះទាញផល។ ប៉ុន្តែសូមកុំសំដែងអាកប្បកិរិយាប្រមាថឡើយ។ ចំពោះអ្នករកស៊ី លោកអ្នកនឹងទទួលបានប្រាក់ចំណេញច្រើន ហើយអាជីវកម្មក៏នឹងមានស្ថេរភាព បំផុតផងដែរ។ ចំពោះ លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារ ថ្ងៃនេះជាពេលវេលា ដែលសក្តិសមបំផុត។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីស្តារស្ថានភាព លំបាកកន្លងមក។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក។ ទន្ទឹមនឹងនេះ លោកអ្នកអាចធ្វើការបើកអាជីវកម្មថ្មី ធ្វើកិច្ចសហការ និងបោះ ទុនជាមួយដៃគូបានដោយងាយស្រួល និងទទួលបានផលចំណេញច្រើនជាងសព្វមួយដង។ អាស្រ័យហេតុនេះ សូមកុំទុកពេលវេលាចោលដោយឥតប្រយោជន៍ ចូរឆក់យកឳកាសនេះ អោយបានរហ័សរហួន។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ពីព្រោះអ្នកនឹង ទទួលបានភាពជោគជ័យយ៉ាងប្រសើរ។ សម្រាប់អ្នកធ្វើការងាររដ្ឋ ឯកជននានា អាចនឹង ទទួលបានការផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុផងដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះ បានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំង។ កុំបណ្តោយពេលវេលា ត្រូវប្រើប្រាស់ថ្ងៃនេះទាញប្រយោជន៍។ ការបណ្តាក់ទុនគឺអាចសម្រេចទៅបាន ប៉ុន្តែត្រូវប្រាកដថាគម្រោងរបស់លោកអ្នកបានត្រៀមរួចហើយ។ មនុស្សដែលអាចជួយអ្នកបានល្អ គឺកើតឆ្នាំវក និងម្សាញ់។​ ថ្ងៃនេះក៏ជាពេលវេលាល្អសម្រាប់លោកអ្នកដើម្បីរៀបចំផែនការនានាសម្រាប់ជីវិតផងដែរ។ ក្នុងពេលទន្ទឹមគ្នានេះ សូមព្យាយាមរឹតចំណងមិត្តភាព និងទទួលខុសត្រូវ ការងារក្រោមបន្ទុកជានិច្ច។

ឆ្នាំថោះ                            

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់ក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅបានទេ សូមរងចាំពេលវេលាល្អសិន។ អ្នកគួររកពេលវេលាផ្តល់ភាពរីករាយឲ្យខ្លួនឯងឲ្យបានច្រើន ជៀសវាងចូលទៅពាក់ព័ទ្ធនឹងរឿងមនុស្សផ្ទុយភេទ។ ការចំណាយលុយកាក់ ត្រូវគិតគូរឲ្យបានម៉ត់ចត់ ព្រោះហានិភ័យសេដ្ឋកិច្ចស្ថិតនៅក្បែរអ្នក។ ក្រៅពីនេះ ភាពរអាក់រអួលក្នុងទំនាក់ទំនងខ្លះអាចនឹងកើតឡើង ហេតុនេះសូមមានភាពស្ងៀមស្ងាត់ អត់ធ្មត់ដើម្បីបញ្ចៀសស្ថានភាពមិនប្រសើរក្នុងថ្ងៃនេះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការ គាំទ្រពីមិត្តរួមការងារ។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត ប្រសិនបើអ្នកមិនច្បាស់លាស់លើកិច្ចការងារ សូមពិភាក្សានឹងមនុស្សនៅក្បែ។ លោកអ្នកគួរប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អក្នុងការរស់នៅ ដើម្បីរក្សាបានទំនាក់ទំនងល្អចំពោះមនុស្សនៅជុំវិញខ្លួន។ ដោយឡែក លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីយល់ដឹងបញ្ហាជុំវិញអាជីពរបស់អ្នក និងការសម្របសម្រួល។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ លោកអ្នកត្រូវចាប់យកឳកាសនានា កុំទុកឲ្យវារបូតបាត់បង់ទៅវិញឲ្យសោះ។ សម្រាប់ការសហការក្នុងពេលនេះអាចធ្វើ ទៅបាន ប៉ុន្តែវាទាមទារអោយលោកអ្នកមានភាពម៉ត់ចត់ គ្រប់គ្រងស្ថានការណ៍អោយបាន ច្បាស់ដោយខ្លួនឯងផងដែ។ កុំពឹងអាស្រ័យះទៅលើដៃគូ ឬមិត្តរួមក្រុមការងាររបស់អ្នក ការ ព្យាយាមបំពេញការងារដោយខ្លួនឯងនឹងធ្វើអោយអ្នកទទួលបានស្ថេរភាព និងមិនខាតបង់ ពេលវេលា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាព ស្មុគ្រស្មាញប្រទាក់ក្រឡា។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្នា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល។ ក្រៅពីនេះ សូមព្យាយាមបំពេញការងារអោយបានរួចរាល់ ទទួលខុសត្រូវអោយបានខ្ពស់ ហើយ មិនត្រូវផ្លាស់ប្តូរស្ថានភាពការងាររបស់អ្នកដោយគ្មានគម្រោងផែនការត្រឹមត្រូវនោះទេ។ ដោយឡែក ប្រហែលជាការប្រើប្រាស់លុយកាក់នៅក្នុងពេលនេះមិនសមប្រកបនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ លោកអ្នកសូមរងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារចុះនៅថ្ងៃនេះ ប៉ុន្តែលោកអ្នកត្រូវប្រកាន់ខ្ជាប់នូវចរិកស្លូតសុភាពរាបសារ។ ចំពោះអ្នកធ្វើអាជីវកម្ម លោកអ្នកនឹងក្លាយជាម្ចាស់នៃភោគទ្រព្យជាច្រើន។ ចំពោះមនុស្សនិន្ទាឈ្នានីសនឹងបោះបង់គំនិតរបស់គេចោល។ ថ្ងៃនេះក៏ជាពេលវេលាល្អប្រសើរសម្រាប់លោកអ្នកក្នុងការ កែលម្អស្ថានភាពហិរញ្ញវត្ថុផងដែរ។ កុំភ័យព្រួយក្នុងការប្រើប្រាស់លុយកាក់ដើម្បីបើក អាជីវកម្មថ្មី ឬធ្វើការបណ្តាក់ទុន ពីព្រោះផលចំណេញមានច្រើន។

 ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរការជាប្រក្រតី។ ប៉ុន្តែលោកអ្នកមិនគួរខិតខំប្រឹងប្រែងហួសកំលាំងពេកទេ។ លោកអ្នកត្រូវរៀបចំផែនការអនាគតឲ្យបានច្បាស់លាស់ ទើបទទួលបានជោគជ័យកាន់តែធំ។ ពេលវេលាល្អក្នុងការរៀបចំពិធីនានាគឺនៅពេលរសៀល។ ក្រៅពីនេះ សូមលោកអ្នកមានភាពអត់ធ្មត់ បន្តិចចំពោះពាក្យសំដី និងអាកប្បកិរិយាមិនសមរម្យ ធ្វើយ៉ាងណារក្សាកុំទាន់តបតនឹង មនុស្សដែលគ្មានគំនិតមិនល្អនឹងអ្នក។ ភាពអត់ធ្មត់អាចនឹងស្ថារស្ថានភាពបានល្អប្រសើរ ជាងការតបត និងការទាមទារនៅក្នុងពេលនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ប្រាក់កម្រៃសម្រាប់អាជីវកម្មថ្ងៃនេះពេញចង់ លោកអ្នកធ្វើការងារបណ្តាក់ទុនរកស៊ីនឹងទទួលបានផលយ៉ាងគាប់ចិត្ត។ ប៉ុន្តែលាភសំណាងនេះ ផ្សារភ្ជាប់ទៅនឹងកាយវិការ និងពាក្យសំដីទាំងស្រុង។ ភាពកោងកាច​ អាត្មានិយមនឹងកាតលាភសំណាងអ្នក។ សម្រាប់អ្នកប្រកបការងាររដ្ឋ និងឯកជន សូមកុំបារម្ភជោគជ័យរបស់លោកអ្នកកំពុងមកដល់ហើយ។ ដោយឡែក ថ្ងៃនេះជាពេលដែលមានអំណោយផលល្អ សម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារ ឬលោកអ្នកដែលនឹងធ្វើ ការដោះស្រាយបញ្ហាចាស់ថ្មី។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់ បើទោះបីលោកអ្នកមានការខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏ប៉ុន្តែលោកអ្នកនៅមានថាមពលវិជ្ជមានជានិច្ចក្នុងការបំពេញការងារអោយបានចប់រួចរាល់នៅក្នុងពេលនេះ។ ក្នុងនោះ ប្រហែលជាអ្នកគួរខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានភាពដែលកើតឡើង ធ្វើយ៉ាង ណាអោយពេលវេលាអវិជ្ជមាននេះកន្លងផុតទៅ។ ក្នុងស្ថានភាពលំបាកខ្លះ លោកអ្នកអាច ស្នើសុំការពិភាក្សាពីមនុស្សដែលអ្នកទុកចិត្ត ជាជាងការប្រថុយប្រថាន។ ដោយឡែក លោក​អ្នកដែលធ្វើការជាមួយឯកសារ សូមប្រយ័ត្នក្រែងខ្វះខាតពត៌មាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀចំគម្រោងជាថ្មី។ ដោយឡែកអ្នកប្រកបអាជីវកម្ម ហាក់ភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំង។ ត្រូវអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ និងមានភាពអត់ធ្មត់។ ភាពស្មុគ្រស្មាញទាំងឡាយ គួរពិភាក្សាយោបល់ជាមួយមនុស្សចាស់ក្នុងក្រុមគ្រួសារ។ សូមរងចាំក្នុងការសម្រេចចិត្តនានា ប្រសិនបើអ្នកមិនមានភាពច្រាស់លាស់នៅឡើយ។​ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់ រក្សាពាក្យសំដី និងអាកប្បកិរិយាល្អជានិច្ច។ ចំនែក ជម្លោះ ឬការយល់ច្រលំអាចលេចរូបរាងខ្លះ ហេតុនេះសូមរកវិធីដោះស្រាយ។

ចំណាំៈ

ឆ្នាំទាំង៣ ឆ្លូវ ខាល មមែ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងជាប្រាក់កាស និងតួនាទី មានរូបរាងច្បាស់លាស់នៅក្នុងពេលនេះ។ លើសពីនេះ ថ្ងៃនេះជាពេលវេលាដោះស្រាយ បញ្ហាហិរញ្ញវត្ថុ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner