សម្តេចតេជោ ហ៊ុន សែន៖ គ្រាន់តែអ្នកចូលមើលការផ្សាយផ្ទាល់តាមតេឡេក្រាមជាង ៦ម៉ឺននាក់

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គ្រាន់តែអ្នកចូលមើលការផ្សាយផ្ទាល់តាមតេឡេក្រាមរបស់សម្តេច មានចំនួនជាង ៦ម៉ឺននាក់ ដោយមិនទាន់និយាយពីការផ្សាយផ្ទាល់នៅតាមបណ្តាញផ្សេងៗផង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងមក មានអ្នកនិយាយថា ប្រជាប្រិយភាពរបស់សម្តេច អន់ជាងខ្លួនដោយសារ រាល់ការផ្សាយផ្ទាល់នៅក្នុងផេកសម្តេច មានអ្នកចូលមើលតិចជាងខ្លួន។

សម្តេចបញ្ជាក់ថា ដោយសារតែបុគ្គលនោះមានភាពល្ងង់ខ្លៅ ក្នុងការវាយតម្លៃនេះហើយ ទើបវាមិនដែលបានឈ្នះ ហើយសម្តេច បានផ្តាំទៅកូនក្មេងនោះថា បើមិនស្គាល់នយោបាយ កុំធ្វើនយោបាយឱ្យសោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា កូនក្មេងម្នាក់ កំពុងរស់នៅប្រទេស កំពុងចូលស៊ង នៃអន្ទាក់របស់សម្តេច ហើយក្មេងរូបនោះ រង់ចាំមើលលទ្ធផលរបស់ខ្លួននាពេលអនាគត។ សម្តេច បន្តថា កូនក្មេងនោះ ដំឡើងឫក និងមហិច្ឆតាស្មើនឹងមេរបស់ខ្លួន តាមរយៈការទាមទារចង់ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់ក្រុមរបស់គេ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner