សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងសរសើរបច្ចេកទេសលេងរបស់ក្រុមកីឡាបាល់ទះកម្ពុជា ដែលបានឈ្នះបារាំង U19 ៣-១ សិត

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសអបអរសាទរ និងកោតសរសើរចំពោះដល់ក្រុមកីឡាបាល់ទះក្រោម ១៩ឆ្នាំ របស់កម្ពុជាដែលបានប្រកួតឈ្នះ បារាំង និងកោតសរសើរក្រុមកីឡាបាល់ទះក្រោម១៩ឆ្នាំ របស់កម្ពុជា មានបច្ចេកទេសលេងបានល្អឈ្នះបារាំង ។

សម្តេចតេជោ បានបន្តថា ក្រុមរបស់កម្ពុជាដែលលេងជាមួយក្រុមបារាំងនោះ គឺកម្ពុជាមិនអន់ទេ សូម្បីកម្ពស់ក៏ប្រហាក់ប្រហែលនឹងជនជាតិបារាំងដែលជាដៃគូប្រកួតនោះដែរ។ សម្តេច ក៏បានផ្តល់អនុសាសន៍ថា ការប្រកួតកីឡា ឬជាអ្នកកីឡា ក៉ំចង់ធ្វើតួឯកលេងតែឯង ត្រូវចេះចែកបាល់ ឬតួនាទីរបស់ខ្លួនច្បាស់លាស់ ក៉ំចង់ធ្វើតែខ្សែប្រយុទ្ធ។

សូមរំលឹកថា ក្រុមកីឡាបាល់ទះដែលមានវ័យក្រោម១៩ឆ្នាំរបស់កម្ពុជា ទទួលបានជ័យជម្នះ ក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ U19) ៣-១ សិត ដែលការប្រកួតបានធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២២ កុម្ភៈ កន្លងមកថ្មីៗនេះ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner