រុស្ស៊ីផ្អាកផ្គត់ផ្គង់ប្រេងដល់ប៉ូឡូញ ខណៈទើបបញ្ជូនរថក្រោះខ្លារខិនទៅឱ្យអ៊ុយក្រែន

វ៉ាសូវី៖ ក្រុមហ៊ុនប្រេង និងឧស្ម័នឈានមុខគេរបស់ប៉ូឡូញ PKN Orlen បានរាយការណ៍ថា រុស្ស៊ីបានផ្អាកការផ្គត់ផ្គង់ប្រេងដល់ប្រទេសប៉ូឡូញ តាមរយៈបំពង់បង្ហូរឧស្ម័ន Druzhba។

ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីឆ្លើយតបនឹងស្ថានភាពបែបនេះ ចំណែកឯការបញ្ជូនទៅកាន់រោងចក្រចម្រាញ់ប្រេងរបស់ខ្លួន អាចត្រូវបានធ្វើឡើងតាមផ្លូវសមុទ្រ។

ជាមួយគ្នានេះ លោក ដានីញ៉ែល អូបាច់តេក នាយកប្រតិបត្តិនៃក្រុមហ៊ុនចម្រាញ់ប្រេងប៉ូឡូញបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា មានតែ ១០ភាគរយប៉ុណ្ណោះនៃវត្ថុធាតុដើមបានមកពីប្រទេសរុស្ស៊ី ហើយយើងនឹងជំនួសវាដោយប្រេងពីទិសដៅផ្សេងទៀត។

ដោយឡែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ូឡូញបានរាយការណ៍ថា ការផ្អាកការផ្គត់ផ្គង់តាមបំពង់បង្ហូរប្រេង និងទណ្ឌកម្មដែលដាក់ដោយសហភាពអឺរ៉ុបលើប្រទេសរុស្ស៊ី បន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីប៉ូឡូញបានប្រគល់រថក្រោះខ្លារខិន Leopard លើកដំបូងរបស់ខ្លួនទៅកាន់អ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner