អ្នកពាក់ព័ន្ធចំនួន ៣០នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ម្សិលមិញ
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣០ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៥រណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី២៦ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៣០ នាក់ រួម មាន៖ ជួញដូរ ៥ ករណី ឃាត់ ១២ នាក់ , ដឹក ជញ្ជូន រក្សា ទុក ៦ ករណី ឃាត់ ៨ នាក់ , ប្រើប្រាស់ ៤ ករណី ឃាត់ ១០ នាក់ , រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។
សកម្មភាពខាងលើ បានធ្វើនៅប្រាំមួយខេត្ត រួមមាន: បាត់ដំបង, កណ្តាល, ត្បូងឃ្មុំ, ព្រះ សីហ នុ, ស្វាយ រៀង , តាកែវ, ក្នុងនោះ មាន ៩អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ៩អង្គភាព ៕





ដោយ៖ ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។