វេណេស៊ុយអេឡា បង្រៀនកូនសិស្សពីរបៀបការពារខ្លួន នៅពេលមានហេតុការណ៍បាញ់ប្រហារ

ការ៉ាកាស់៖ ក្មេងៗបានទម្លាក់ខ្លួនទៅលើឥដ្ឋ ហើយយកដៃក្តោបក្បាលរបស់ពួកគេ ខណៈដែលសំឡេងប្រកាសអាសន្នបានបន្លឺឡើងនៅក្នុងថ្នាក់រៀន នៅក្នុងសង្កាត់ដ៏ហិង្សាបំផុតមួយរបស់ប្រទេសវេណេស៊ុយអេឡា ដែលនេះជាការធ្វើសមយុទ្ធការពារខ្លួន ក្នុងករណីកើតមានការបាញ់ប្រហារ។

ក្មេងប្រុសបីនាក់បានវាយសន្លឹកដែក ដើម្បីធ្វើត្រាប់តាមការបាញ់ប្រហារ។ មិត្តភក្តិរបស់ពួកគេ ចាប់ពីថ្នាក់ទីមួយឡើងទៅនៃសាលា បានបញ្ចេញប្រតិកម្មយ៉ាងឆាប់រហ័ស។ អ្នកខ្លះចូលរៀនក្នុងថ្នាក់រៀន ខ្លះទៀតនៅច្រករបៀង ឬទីធ្លាសាលាបឋមសិក្សា និងអនុវិទ្យាល័យ ម៉ានូអែល អាហ្គីរេ នៅតំបន់អនាធិបតេយ្យដ៏ធំទូលាយនៃទីក្រុងផេតតា ក្នុងរដ្ឋធានីការ៉ាកាស់។

ប៉ុន្មានថ្ងៃមុននេះ មានការបាញ់ប្រហារគ្នារវាងក្រុមក្មេងទំនើងនៅក្បែរនោះ ដែលបង្ខំឱ្យថ្នាក់រៀនត្រូវផ្អាកជាបណ្តោះអាសន្ន។ ការហ្វឹកហាត់ត្រូវចំណាយពេលប្រហែល ២០នាទី។ ទីបំផុត កណ្តឹងសាលាបានបន្លឺឡើងបីដង ដើម្បីបង្ហាញពីការបញ្ចប់នៃការធ្វើសមយុទ្ធ។ ការហាត់ហ្វឹកហ្វឺននេះនឹងត្រូវធ្វើម្តងទៀតក្នុងរយៈពេលពីរខែក្រោយ។

ជាមួយគ្នានេះ នាយកសាលាដែលមានសិស្ស ៩០០នាក់ លោក យ៉ាណេត ម៉ារ៉េម៉ា បានប្រាប់សារព័ត៌មាន AFP ថា ដូចដែលយើងបង្រៀនអាន និងសរសេរដែរ យើងត្រូវផ្តល់ចំណេះដឹងដល់កុមារ ដើម្បីឱ្យពួកគេអាចការពារខ្លួនបាន។ វាក៏សំខាន់ផងដែរ ដែលកុមារអាចអនុវត្តនូវអ្វីដែលពួកគេបានរៀនពីសាលា ប្រសិនបើជួបហេតុការណ៍ចាំបាច់ណាមួយនៅផ្ទះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner