អឺរ៉ុបបន្តដាក់ទណ្ឌកម្មលើបេឡារូស ជុំវិញសង្គ្រាមនៅអ៊ុយក្រែនមួយឆ្នាំទៀត

ព្រុចសែល៖ សហភាពអឺរ៉ុបនៅថ្ងៃចន្ទសប្តាហ៍នេះបានបញ្ជាក់ថា ខ្លួនបានសម្រេចបន្តការដាក់ទណ្ឌកម្មរយៈពេលមួយឆ្នាំទៀតលើប្រទេសបេឡារូស ជុំវិញការបន្តការគាបសង្កត់របស់រដ្ឋាភិបាលទីក្រុងមីនស្កិ៍ លើក្រុមប្រឆាំង និងការគាំទ្ររបស់ខ្លួនចំពោះសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

សហភាពអឺរ៉ុបបានវាយប្រហារបេឡារូស ជាមួយនឹងរលកនៃទណ្ឌកម្មជាច្រើន ចាប់តាំងពីប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូ បានចាប់ផ្តើមយុទ្ធនាការឃោរឃៅប្រឆាំងនឹងបាតុករ ដែលតវ៉ាការបោះឆ្នោតដ៏ចម្រូងចម្រាស់នៅឆ្នាំ២០២០។

ក្រុមប្រឹក្សាអឺរ៉ុបដែលតំណាងឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុបចំនួន២៧ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មត្រូវបានបន្តរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក លូកាសិនកូ និងឥស្សរជន ១៩៤រូបផ្សេងទៀតដែលជិតស្និទ្ធនឹងរដ្ឋាភិបាលរបស់គាត់ ត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងសហភាពអឺរ៉ុប ហើយទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបង្កក។

ទណ្ឌកម្មក៏បានកំណត់គោលដៅលើអង្គភាពចំនួន ៣៤ ហើយការផ្តល់មូលនិធិអឺរ៉ុបទាំងអស់ក៏ត្រូវបានហាមឃាត់ផងដែរ។ សូមបញ្ជាក់ថា ប្រទេសបេឡារូសក៏ទទួលរងនូវគោលដៅទណ្ឌកម្មសេដ្ឋកិច្ចផងដែរ ក្នុងនោះមានដូចជាការរឹតបន្តឹងក្នុងវិស័យហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, បច្ចេកវិទ្យា និងទូរគមនាគមន៍ ថាមពល និងការដឹកជញ្ជូនជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner