សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ភូមិកីឡាសម្រាប់ទទួលប្រតិភូស៊ីហ្គេម ត្រូវតែសម្រេចរួចរាល់នៅថ្ងៃទី៣១ ខែ មិនា ឆ្នាំ២០២៣

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពសាងសងភូមិកីឡាលើកទី២ នៅក្នុងកីឡដ្ឋាន មរតកតេជោ នាព្រឹកថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានណែនាំទៅកាន់គណៈកម្មការជំនាញ និងក្រុមហ៊ុនទទួលបន្ទុកសាងសង់ភូមិកីឡាត្រៀមទទួលប្រតិភូមានកីឡាករកីឡាការិនី គ្រូបង្វឹក និងថ្នាក់ដឹកនាំអាស៊ានមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ត្រូវពន្លឿការសាងសង់សម្រេចតាមពេលវេលាជាក់លាក់ នៃកិច្ចសន្យា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា បានបញ្ជាក់ថា ការចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសងភូមិកីឡាជាលើកទី២នេះ សម្តេច ពិជ័យសេនា ទៀ បាញ់ បានណែនាំឲ្យគណៈកម្មការជំនាញ និងក្រុមហ៊ុនទទួលបន្ទុកសាងសងត្រូវតែពន្លឿនការសាងសងភូមិកីឡានេះឲ្យសម្រេចរួចរាល់ទាំងអស់នៅថ្ងៃទី៣១ ខែមិនានេះ ក្នុងនោះមានទាំងការបំពាក់សម្ភារៈបរិក្ខាផងដែរ។ ម្យ៉ាងទៀតភូមកីឡានេះ គ្រោងសម្ភោធជាផ្លូវការ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ហើយនឹង ទទួលប្រតិភូអត្តពលិកកីឡាអាស៊ានមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបណ្តើរផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដំណើរការប្រកួតផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាបំរ៉ុងត្រៀមទទួលភ្ញៀវជាប្រតិភូ មានកីឡាករកីឡាការិនី គ្រូបង្វឹក ថ្នាក់ដឹកនាំសហព័ន្ធកីឡាអន្តរជាតិ និងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលអាស៊ានទាំង ១១ប្រទេសប្រមាណជា ៧ទៅ៨ពាន់នាក់ ៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner