ក្រុមហ៊ុនយក្សចំនួនប្រាំ សន្យាជួយកៀរគរវិនិយោគិន អាមេរិក មកបណ្ដាក់ ទុននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនយក្សចំនួនប្រាំមួយបានសន្យាថា នឹងទាក់ទាញ អ្នកវិនិយោគទុនអាមេរិក ឱ្យបានច្រើនបន្ថែមទៀត សម្រា ប់ ចូលរួមជួយអភិវឌ្ឍន៍ វិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែខ្លាំង ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ចដែល កំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។ នេះបើតាម ជំនួបពិភាក្សា ការងាររវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council – US-ABC) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមហ៊ុនធំៗចំនួនប្រាំមួយនេះគឺជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council – US-ABC) រួមមាន៖ ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Ford, ក្រុមហ៊ុន RMA Group, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Visa និងក្រុមហ៊ុន Vriens & Partners។

នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជំនួបនេះដើម្បី ពិភាក្សា ការងារសំដៅឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នរដ្ឋ និងវិស័យឯកជន ពិសេសវិស័យដឹកជញ្ជូន និងសារធារណ ការឱ្យកាន់តែមានភាពល្អប្រសើរឡើង។ជំនួបពិភាក្សានេះ ចង់ស្វែង យល់ បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគ នៅក្នុងតំបន់អាស៊ាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ សំដៅចូល រួមចំណែកក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ១៩ ក៏ដូច ជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់កម្ពុជា ពិសេស បង្ហាញនូវការគាំទ្ររបស់សហគមន៍អ្នកជំនួញអាមេរិកសម្រាប់ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍធន ធាន មនុស្សនៅកម្ពុជាផងដែរ។

ឱកាសនោះ រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូនរូបនេះ ក៏បានស្នើឱ្យប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានជួយពិនិត្យ លទ្ធភាពក្នុងការចាត់អ្នកជំនាញការ មកធ្វើបទបង្ហាញដោយផ្ទាល់ ឬតាមប្រព័ន្ធ អនឡាញ ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធន៍ លើការកសាងសមត្ថភាពរបស់មន្ត្រីរាជការក្រសួង។ ជាពិសេសមន្ត្រីជំនាញបច្ចេកទេសទាក់ទងនឹងភាពជាអ្នកដឹកនាំ ក៏ដូចជាជំនាញបច្ចេកទេសផ្សេងៗ ដើម្បីជួយឱ្យពួកគាត់អាចបំពេញ ការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពថែមទៀតនិងចែកជូនទៅនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដើម្បី បង្កើន ចំណេះដឹង និងបណ្តុះផ្នត់គំនិតល្អៗបន្ថែម។

ជាការឆ្លើយតប លោក Michael W. Michalak អនុប្រធានជាន់ ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិក US-ABC បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើ គ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន។

តំណាងឱ្យក្រុមហ៊ុនធំៗចំនួនប្រាំមួយក្រុមហ៊ុន ដែលមានវត្តមាន នាឱកាសនេះ លោក Michael W. Michalak ក៏បានសន្យាជំរុញ ឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគ នៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរក៏ដូចជាចែករំលែក ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

សូមបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានវាយតម្លៃ ខ្ពស់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះបីជាមានការ ប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេស ទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២១។
ជាក់ស្តែង ក្រសួងឱ្យដឹងថា កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិកសម្រេចបាន ៧.៨ពាន់លានដុល្លារ កើនឡើង ប្រមាណ៤២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសរុបជាទឹកប្រាក់ប្រមាណ៥.៥ពាន់លានដុល្លារ។ទំនិញភាគច្រើនដែលកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក គឺជាទំនិញវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ និងកាបូប រួមនិងទំនិញកសិកម្មមួយចំនួនដែរ។
ពាក់ព័ន្ធនឹងអ្នកវិយោគនេះដែរ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភីនៃវិទ្យាស្ថាន ជាតិបណ្តុះបណ្តាលបច្ចេកទេស កាលពីថ្ងៃទី២៧ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានលើកឡើងថា កម្ពុជាត្រូវការបណ្តាវិនិយោគិនអន្តរជាតិ មកបោះទុនវិនិយោគ លើ វិស័យជាច្រើននៅកម្ពុជា ពិសេសលើគម្រោងហេដ្ឋរចនាសម្ព័ន្ធធំៗ ដូចជា គម្រោងផ្លូវដែកល្បឿនលឿន ផ្លូវរថភ្លើងអាកាស និងផ្លូវរថភ្លើង ក្រោមដីជាដើម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមាន ភាព រឹងមាំ៕
ដោយៈសែម ពិសី

ads banner