ក្រសួងសុខាភិបាលទទួលបានឱសថ Tamiflu សម្រាប់ព្យាបាល និងបង្ការជំងឺផ្តាសាយបក្សី ចំនួនបីពាន់ដូសពីអង្គការ សុខភាពពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសុខាភិបាលទទួលបានឱសថ Tamiflu សម្រាប់ព្យាបាល និងបង្ការជំងឺផ្តាសាយបក្សី ចំនួនបីពាន់ដូសពីអង្គការ សុខភាពពិភពលោក

ក្រសួងសុខាភិបាលទទួលបានឱសថ Tamiflu សម្រាប់ព្យាបាល និងបង្ការជំងឺផ្តាសាយបក្សី ចំនួនបីពាន់ដូសពីអង្គការ សុខភាពពិភពលោក

ភ្នំពេញ៖អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ឱសថ ឈ្មោះ Tamiflu (oseltamivir Capsules) សម្រាប់ព្យាបាល និងបង្ការជំងឺផ្តាសាយបក្សី ដល់ក្រសួងសុខាភិបាលកម្ពុជា ចំនួន ៣ ០០០ ដូសតាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)នៃក្រសួង សុខាភិបាល។

Advertisement

យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅថ្ងៃទី២៨ ខែកុម្ភៈ បានឱ្យដឹងថា ក្រសួងសុខាភិបាលតំណាងដោយនាយក ដ្នានប្រយុទ្ធនិងជំងឺឆ្លងបានទទួលឱសថឈ្មោះ Tamiflu សម្រាប់ ព្យាបាលនិងបង្ការជំងឺផ្តាសាយបក្សី ចំនួនបីពាន់ដូស។
នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លងបានបញ្ជាក់ថា ៖ «ឱសថនេះ ទទួលបានជំនួយពីអង្គការសុខភាពពិភពលោក នឹងប្រើសម្រាប់ ឆ្លើយតបការរាតត្បាតផ្តាសាយបក្សី H5N1 នៅខេត្តព្រៃវែង និងខេត្តដទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចកើតមាន រាតត្បាតជាយថាហេតុ»។
ប្រភពដដែលបានឱ្យដឹងដែរថា រហូតដល់ពេលនេះ នៅក្នុងប្រទេស កម្ពុជាមានជំងឺផ្តាសាយចំនួនពីរករណីប៉ុណ្ណោះ ដែលករណីទី១ ជាកុមារីអាយុ១១ឆ្នាំបានស្លាប់ និងករណីទី២ ជាឪពុកកុមារី ដែលបានជាសះស្បើយ និងចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២៨ ខែកុម្ភៈនេះដែរ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ៖ «តាមលទ្ធផល អង្កេតស្រាវជ្រាវ រកឃើញថា ពួកគេទាំងពីរនាក់ឆ្លងមកពីសត្វបក្ សីក្នុងភូមិ។ មិនមានការរកឃើញឆ្លងពីឪពុកនិងកូនទេ»។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសដែលជាឪពុករបស់កុមារីដែលបានផ្ដាសាយបក្សី H5N1 ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីលទ្ធផលតេស្ដ វិជ្ជមាន ជាលើកទី៣ ។ ប៉ុន្តែទោះជាយ៉ាង ណាក៏គ្រូពេទ្យតម្រូវឱ្យបន្ដនៅដាច់ដោយឡែកពីសមាជិកគ្រួសាររយៈពេល ២ ទៅ៣ថ្ងៃទៀតដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន កាលពីថ្ងៃ ទី២៧ ខែកុម្ភៈបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុង ប្រយ័ត្ន ខ្ពស់ចំពោះជំងឺផ្តាសាយបក្សី H5N1 ដែលអត្រាមរណភាព របស់បុគ្គលដែលបានឆ្លងជំងឺនេះពីបសុបក្សី គឺខ្ពស់ជាងការឆ្លង មេរោគកូវីដ១៩។

សូមរំឮកផងដែរថា កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ ក្រសួងបានរកឃើញមានករណីឆ្លងជំងឺផ្តាសាយបក្សីH5N1 នៅក្នុងខេត្តព្រៃវែង ដែលបានបណ្តាលឱ្យកុមារីអាយុ១១ឆ្នាំ ៦ខែម្នាក់បានបាត់បង់ជីវិត ហើយជំងឺនេះបានឆ្លងទៅដល់ឪពុករ បស់ ក្មេងស្រីនេះ។ ឪពុកក្មេងនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាល និងបានធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃទី២៧ ខែកុម្ភៈ ប៉ុន្តែគាត់ត្រូវ ស្ថិនៅតក្នុងមន្ទីរពេទ្យដើម្បីបញ្ចប់វគ្គព្យាបាលតាមការប្រើប្រាស់ថ្នាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពី ថ្ងៃទី២៤ ខែកុម្ភៈ បានឱ្យដឹងថា កម្ពុជាបានរកឃើញ២ករណីនៃជំងឺ ផ្តាសាយ បក្សីH5N1 ក្នុងខែកុម្ភៈ បន្ទាប់ពីមិនបានរកឃើញវីរុសនេះ លើខ្លួនមនុស្សអស់រយៈពេល៩ឆ្នាំកន្លងមកហើយ ដែលករណីចុង ក្រោយនេះជាករណីលើកទី៥៨ ដែលក្នុងនោះមាន៤៥ករណីកើត លើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណី ទាំង៥៨ ជានារី៕
ដោយ៖នាង សុគន្ធា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា