ប.ស.ស កម្ពុជា និងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ចាប់ផ្តើមសហប្រតិបត្តិការលើរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន
ភ្នំពេញ:បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ បានចុះ អនុស្សរណៈ នៃការយោគយល់គ្នាមួយ ស្តីពី «កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក» ដោយកម្ពុជា-កូរ៉េ ចាប់ ផ្តើមសហប្រតិបត្តិការលើរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បាន លើកឡើងនា ពិធីចុះហត្ថលេខាថា ការចុះហត្ថលេខានេះ ពិតជាមានសារៈសំខាន់ណាស់។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក លើការអភិវឌ្ឍគោលនយោបាយ ការពង្រឹង និងការ ពង្រីកដែនវិសាលភាពរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍគ្រឹះ នៃការទំនាក់ទំនងដ៏រឹងមាំនាពេលអ នា គត រវាងបេឡាជាតិសន្តិសុខសង្គម និងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ។
ឯកឧត្តម អុិត សំហេង មានប្រសាសន៍ថា ៖ «តាមរយៈការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងការងារពាក់ព័ន្ធផ្សេងៗរបស់អង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ជាធាតុចូលបន្ថែម ដ៏មានសារៈសំខាន់បំផុត សម្រាប់ការអនុវត្តរបបស ន្តិ សុខសង្គមផ្នែកប្រាក់សោធនក្នុងវិស័យសាធារណៈ និងវិស័យឯកជន»។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ទៅលើពលករទេសសន្តរប្រវេសន៍ ដែលធ្វើការចាកចេញពីប្រទេសកំ ណើតរបស់ខ្លួនដើម្បីបំពេញការងារ ហើយនៅពេលត្រឡប់មកប្រទេស កំណើតវិញ មិនទទួលបានការការពារពីប្រព័ន្ធសន្តិសុខសង្គម ដែលនេះគឺជាបញ្ហាប្រឈមមួយទាំងក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ។
នាឱកាសនោះ នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិនៃអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ លោក Kim Chi-mook សង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរ និងកិ ច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលចំពោះស្ថាប័ននៃប្រទេសទាំងពីរ នឹងបង្កើតបណ្តាញជិតស្និទ្ធមួយ ដើ ម្បី បន្តការផ្លាស់ប្តូរព័ត៌មាន ធនធានមនុស្ស និងទំនាក់ទំនងសហប្រតិបត្តិការ ហើយលើសពីនេះទៀត ប្រព័ន្ធសោ ធ ននិវត្តន៍របស់សាធារណរដ្ឋកូរ៉េ និងកម្ពុជានឹងអភិវឌ្ឍន៍រួមគ្នា។
ចំណែកឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. មានប្រសាសន៍ថា កន្លងមកបេឡាជាតិសន្តិសុខសង្គម មានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសន្តិសុខសង្គមនៃសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមបញ្ជាក់ថា កិច្ចសហការទាំងនោះ រួមមាន កិច្ចសហការជាមួយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ អង្គភាពធានា រ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការជាមួយអង្គភាពសោធនជាតិ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន៕
ដោយ:នាង សុគន្ធា