រថភ្លើង បុកគ្នានៅក្រិក សម្លាប់ មនុស្ស ជិត ៣០ នាក់ និង របួស ៨៥ នាក់

ក្រិក: ក្រុមមន្ត្រី ក្រិកបានឱ្យ ដឹងថារថភ្លើងដឹកអ្នកដំណើររាប់រយនាក់បានបុកគ្នា ជាមួយ រថភ្លើងដឹកទំនិញកាលពីជិតរំលងអធ្រាត្រ ថ្ងៃអង្គារនៅភាគខាងជើងនៃ ប្រទេស ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩នាក់ និង៨៥ នាក់ផ្សេងទៀតរង របួស ។

ទូរថ ភ្លើង ជាច្រើន ក្រឡាប់ និង យ៉ាង ហោច ណាស់ ទូចំនួន៣បាន ឆេះ បន្ទាប់ ពី ការ បុក គ្នា ដែល កើត ឡើង ក្បែរ ក្រុង Tempe ដែល ជា ក្រុង តូច មួយ ស្ថិត នៅ តាម ជ្រលង ភ្នំ ដែល មាន ផ្លូវ ហាយ វេ និង ផ្លូវ រថ ភ្លើង ជាប់ គ្នា ស្ថិត នៅ ចម្ងាយ ប្រហែល ៣៨០ គីឡូម៉ែត្រ ពី ភាគ ខាង ជើង នៃ រដ្ឋ ធានី អាថែន ។

មន្ត្រី មន្ទីរ ពេទ្យ នៃ ក្រុង Larissa ដែល នៅ ក្បែរ នោះ បាន និយាយ ថា មនុស្ស២៥ នាក់ បាន រង របួស ធ្ងន់ ធ្ងរ ។ នេះ បើ តាម ការ ស្រង់ សម្ដី របស់ ទីភ្នាក់ងារ សារព័ត៌មាន AP។

ចំណែក ឯ អ្នក នាំ ពាក្យ សេវា កម្ម ពន្លត់ អគ្គីភ័យ ក្រិក លោក Vassilis Varthakoyiannis បាន និយាយ ថា ៖ « ដំណើរ ការសង្រ្គោះកំពុង បន្ត ហើយ កំពុង ត្រូវ បាន អនុវត្ត ក្រោម ស្ថាន ភាព ដ៏ លំបាក ដោយ សារ តែ ភាព ធ្ងន់ ធ្ងរ នៃ ការ ប៉ះ ទង្គិច គ្នា រវាង រថភ្លើង ទាំង ២» ។

បើ តាម សម្ដី អ្នក រស់ រាន មាន ជីវីត អ្នក ដំណើរ ជា ច្រើន នាក់ បាន ខ្ទាត ចេញ ពី បង្អួច រថ ភ្លើង ពេល បុក គ្នា ខណៈ អ្នក ផ្សេង ទៀត បាន ប្រវេ ប្រវា ចេញ ពី ទូរ រថ ភ្លើង ដែល ធ្លាក់ គៀប ទៅ ក្នុង វាល ក្បែរ ផ្លូវ ដែក ។
ប្រតិបត្តិករ ផ្លូវ ដែក Hellenic Train បាន និយាយ ថា រថភ្លើង បាន ដឹក អ្នក ដំណើរ ពី ទី ក្រុង អាថែន ទៅ ទី ក្រុងភាគ ខាង ជើង ថេស្សាឡូនិក ដែល ជា ក្រុង ធំ បំផុត ទី ២ របស់ ក្រិក និង មាន អ្នក ដំណើរ ជិះ ប្រហែល ៣៥០ នាក់ ។

ក្នុង ការ អត្ថាធិប្បាយ តាម ទូរទស្សន៍ រដ្ឋ អភិបាល តំបន់ Thessaly ដែល ជា តំបន់ កើត ហេតុ លោក Costas Agorastos បាន ពណ៌នា ការ ប៉ះ ទង្គិច គ្នា នេះ ថា មាន លក្ខណៈ ធ្ងន់ ធ្ងរ ដែល គួរ ឱ្យ រន្ធត់ ខ្លាំង ៕
ដោយ: ហួន ឌីណា
ប្រភព៖ Fiery Greece train collision kills 29, injures at least 85

ads banner